ព័ត៌មាន

ពិនិត្យមើលពត៌មានលម្អិតពីទូរស័ព្ទiPhone 5S នៅក្នុងប្រទេសវៀតណាម

     ពិតជាមានការលំបាកក្នុងការទិញទូរស័ព្ទ iPhone 5S នៅក្នុងប្រទេសវៀតណាមដោយសារតែវាមានការភាន់ច្រលំតម្លៃដែលបានដាក់លក់ ។ គ្រាន់តែទូរស័ព្ទ ដែលមានពណ៌លឿង ដែលជាទូរស័ព្ទដែលពេញនិយម វាមានចំនួនជាង 20 លានគ្រឿង ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ហាងលក់ទូរស័ព្ទ Shopdunk បានសម្រេចចិត្ តបើកពិនិត្យ មើលទូរស័ព្ទiPhone 5S ពីដំណើរការលំអិតខាងក្នុងរបស់វាដើម្បីឲ្យដឹងថាតើបច្ចេកវិទ្យាត្រង់ណាដែលបណ្តាល ឲ្យអតិថិជនមានការពេញចិត្ត និងវាមាន ភាពពិសេស អស្ចារ្យកម្រិតណាផងដែរ ។ ដំបូងវាមានពណ៌លឿងជាទីគាប់ចិត្តសម្រាប់អ្នកប្រើប្រាស់ ដែលមានសម្ថភាពចងចាំរហូតដល់ 64GB បន្ទាប់វានៅ តែប្រើរន្ធ ខ្ចៅពីរតូចៗ នៅខាងក្រោមដូចទូរស័ព្ទ iPhone 5S ហើយតួរបស់វាចែកចេញជាពីរផ្នែក រួមមានផ្នែកខាងក្រោយ និងផ្នែកផ្លាស្ទិកដែល សម្រាប់ការបង្ហាញរូបរាងផ្សេងៗ ។ លើសពីនេះ គេបានបើកផ្នែកអេក្រង់វាយឺតៗ រួចហើយគេឃើញប៉ូតុង Home ដែលមានភាពងាយស្រួលក្នុងការដោះចេញមែន ។ បន្ទាប់មក គេចាប់ផ្តើមមើល ផ្នែកខាងលើ ជិតកាមេរ៉ាម្តង ដោយទូរស័ព្ទ Apple មួយនេះនៅតែប្រើខ្សែរសញ្ញាដដែល ហើយបន្ទាប់ពីបើកវាចេញជាពីរបំណែករួចមក គ្រឿងក្នុងរបស់វាត្រូវបានបង្ហាញ ដែលមានទីតាំងប៉ូតុង Home ថ្មទូរស័ព្ទ កាមេរ៉ា ដែលកាមេរ៉ាវាមានការផ្លាស់ប្តូរតិចតួច ។ ការរេចនានេះមិនមានភាពលំបាកក្នុងការពិនិត្យនោះទេ ហើយងាយស្រួលរើម៉ាស៊ីនទៀតផង ។ គេដោះយកកាមេរ៉ាមកមើល វាបានបំពាក់នូវទំហំថ្មី 8 មេហ្គាភិចសែលជាមួយនឹង Len ទំហំ f/2.2 ផងដែរ ។

 ប្រភព:  sohoa.vnexpress.net