ព័ត៌មាន

របៀបដាក់ Dynamic Wallpaper នៅក្នុង iOS 7

ដំណើរ​​ការ​ដោយ iOS 7 វាបាន​បន្ថែម​ទៀត ​​interface ថ្មីពីជំនាន់​ចាស់​។ ការបន្ថែម​ថ្មី​នេះ​បូករួមទាំង dynamic wallpaper ផងដែរ​។ វា​ជា​​ផ្ទៃ​ដែរ​មាន​ចលនា​ដោយ​បាន​រចនា​ឡើង​​ដើម្បី​បន្ថែម​​ឲ្រគ្រាន់​​តែ​មានភាព​រស់រវើក​នៅអេក្រង់​ទូរស័ព្ទ iPhone របស់​អ្នក​។ វា​ជា​​ការ​ងាយ​ស្រួល​​ដែរ​ដើម្បី​​កំណត់​វា​ ដោយ​លោក​អ្នក ត្រូវអនុវត្តតាម​យើងខ្ញុំ​ដូចខាង​ក្រោម​នេះ។

image

ការកំណត់​ផ្ទាំង​រូបភាព​ជា Dynamic Wallpaper

1​) ជាដំបូងលោកអ្នកត្រូវចូលទៅ​ Settings

image

2​) បន្ទាប់មកអ្នកត្រូវចូលទៅ​កាន់​ Wallpapers & Brightness

image

នៅ​ទីនេះ​អ្នក​នឹង​បានឃើញ​ “Choose Wallpaper”  រួចត្រួវចុច​លើ​វា​។

3​) នៅខាងក្រោម​​ផ្ទាំង​រូបភាពម៉ឺនុយនេះលោកអ្នកត្រូវចុច Dynamic ។

image

4​) ត្រង់ចំណុចនេះលោកអ្នក​អាច​ជ្រើស​ជម្រើស​មួយ​ណាក៏ក្នុង​ចំណោម​​Wallpaper នេះ។

image

5​) នៅ​ពេល​ដែល​អ្នក​ជ្រើស​ផ្ទាំង​រូបភាព​មួយ​ដែល​អ្នក​ពេញហើយត្រូវ​តែ​កំណត់​វា​។ លោកអ្នក​អាច​ជ្រើស​រើស​យក lock screen, home screen ឬ both​។ ជា​ធម្មតា​ដើម្បី​ឲ្រការ​កំណត់របស់អ្នកបានល្អបំផុតនេះអ្នកត្រូវជ្រើសរើសយក set both ​៕

image