ព័ត៌មាន

ហេតុផលបង្ហាញពីការចុះថ្លៃពី iPhone 5C និង iPhone 5S

     iPhone 5C និង iPhone 5S ត្រូវបានរចនាឡើងលើមូល ដ្ឋាននៃបច្ចេកវិទ្យាទំនើបថ្មីជាមួនឹងប្រព័ន្ធដំណើការ iOS 7 ដែលបានផ្លាស់ប្តូរនូវការកំណត់បង្ហាញថ្មីកាន់តែមានភាព ងាយ ស្រួលក្នុងការប្រើប្រាស់ ។ យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហាញនៅប្រទេសវៀតណាមបានមួយសប្តាហ៍មកក៏មានបញ្ហាច្រួលច្របល់ពីតម្លៃលក់នៅលើទីផ្សារផងដែរ ។ បើទោះបីជា iPhone 5S ពណ៌មាសមានចំនួនលក់ចេញបាន ច្រើនជាងពណ៌ស និងពណ៌ខ្មៅក៏ដោយក៏តម្លៃទូរស័ព្ទមានការធ្លាក់ចុះជាលំដាប់ផងដែរ ។image

     បើប្រៀបធៀបតម្លៃ iPhone 5S ជាមួយ iPhone 5 ឃើញ   ថាiPhone 5S មានតម្លៃខ្ពស់ជាងក៏ប៉ុន្តែប្រព័ន្ធទំនាក់ទំនង វាមិន ទាន់មានដំណើរការល្អប្រសើរនៅឡើយទេប្រហែលជា ត្រូវចាំរហូតដល់ប្រទេសវៀតណាមរៀបចំបណ្តាញម្រាប់ទូរស័ព្ទម៉ូដែលថ្មីនេះសិនដែលនេះជាមូលហេតុដែលវាមានតម្លៃ ធ្លាក់ចុះបែបនេះ។ បន្ថែមពីលើនេះទៅទៀត iPhone 5C ក៏មាន ការធ្លាក់ចុះនូវតម្លៃដែលគួរឲ្យភ្ញាក់ផ្អើល ដែលមាន តម្លៃនៅទាបជាងតម្លៃទូរស័ព្ទ iPhone 5 ។

image

     មូលហេតុដែលបណ្តាលឲ្យមានការធ្លាក់ចុះនូវតម្លៃដូច្នេះ ដោយសារតែអតិថិជនបានប្រៀបធៀបពីលក្ខណ:ពិសេសរវាង ទូរស័ព្ទទាំងពីដែល iPhone 5C មិនមានការផ្លាស់ប្តូរអ្វី ដែលប្លែកពី iPhone 5S ប៉ុន្មាននោះទេ ហើយវាថែមទាំង មិនមានរូបរាង ល្អប្រណីតដូច iPhone 5  ដោយវាខុសគ្នា តែបន្តិចត្រង់វាមាន Shell មិនដូចគ្នា ។ បញ្ហាទាំងនេះហើយដែល បណ្តាលឲ្យអតិថិជនប្តូរចិត្តមកជ្រើសរើសយក iPhone 5 មកប្រើជំនួស iPhone 5C វិញ ហើយវាក៏ជាមូលហេតុដែលបណ្តាល ឲ្យ iPhone 5C មានតម្លៃថោកជាង iPhone 5 ផង ដែរ  ។

image

ប្រភព: Source: kenh14.vn