ព័ត៌មាន

ចំណុចខ្វះខាតរបស់នាឡិការ Sumsung Galaxy Gear

      ទើបតែពេលថ្មីៗនេះ Galaxy Gear របស់ក្រុមហ៊ុន Sumsung ដែលជាបច្ចេកវិទ្យាថ្មីត្រូវបានរចនាឡើងដើម្បីជាជំនួយការដ៏ពិសេសសម្រាប់អ្នកប្រើប្រាស់ក្រៅពី ការប្រើទូរស័ព្ទដៃ ផងដែរ ។ Galaxy Gear ត្រូវបានបំពាក់ឡើងជាមួយប្រភេទអេក្រង់ Super AMOLED ទំហំ 1.63 អ៊ីង មានកម្រិតបង្ហាញ 320×320 ល្បឿន 800 MHz ជាមួយនឹងអង្គចងចាំទំហំ 512 MB បូករួមទាំងមេម៉ូរ៉ីក្នុង 4GB និងថាម ពលថ្ម 315mAh ផងដែរ ។ image

អ្វីដែលសំខាន់ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយនឹងកាមេរ៉ា 1.8 មេហ្គាភិចសែល បន្ថែមជាមួយ 720p video recording  និង Dual microphone បំពង់សម្លេងដើម្បីជំនួយដល់ការស្តាប់នៅពេលមានការហៅទូរស័ព្ទចូល ។