ព័ត៌មាន

iPad 5 ប្រភពគំរូរចនាពី iPad 4 និង iPad Mini

     ដើម្បីឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដែលមានការផ្លាស់ប្តូរការប្រើប្រាស់តាមបែបទាន់សម័យ ក៏ដូចជាការ Update ថ្មីនោះគ្រួសារត្រកូល iPad របស់ Apple បានរិ:រក និងធ្វើការច្នៃប្រឌិតឡើងវិញពីប្រភេទ iPad 4 និង iPad Mini ដើម្បីបង្កើតនូវស្នាដៃថ្មីជាប្រភេទ iPad 5 ។ iPad 5 ម៉ូដែលថ្មីមានប្រវែង 239.2 mm និងទទឹងប្រវែង 2mm ។ ជាពិសេស វាមានទំហំ 169.5 mm ដែលតូចជាងទំហំរបស់ iPad 4 គឺ 185.7 mm មានន័យថាវាតូចជាងរហូតដល់ទៅ 16.5 mm ។

image បើប្រៀបធៀបពីកម្រាស់របស់វាវិញ ម៉ូដែល iPad 5 មានរាង ស្តើងដោយមានកម្រាស់ត្រឹមតែ 7.2mm ជាមួយ iPad 4 មានកម្រាស់ 9.4 mm ។ អ្វីដែលកាន់តែពិសេស និងគួរឲ្យចាប់ អារម្មណ៍បន្ថែមទៀតនោះគឺ វាមានពន្លឺភ្លឺជាងម៉ូដែលមុនៗ ផងដែរ ។ ចំនុចពិសេសដែលមិនធម្មតា គឺនៅថ្ងៃទី 15 ខែតុលា​នឹងមានការបង្ហាញ iPad 5 ដោយវាក៏បាននាំមកជាមួយប្រភេទ iPad Mini 2 ដែលផលិតផលទាំងពីរមានលក្ខណ: ពិសេសថ្មីជាមួយនឹងបច្ចេកទេសថ្មី គឺការព្រីនម្រាមដៃមុននឹងការឈាន ទៅដល់ការប្រើប្រាស់កម្មវិធីផ្សេងៗរបស់វាហើយពិសេស ជាងនេះ Shell របស់វាមានពណ៌លឿងដូច iPhone 5S ផងដែរ ។

imageimage

ប្រភព:  sohoa.vnexpress.net