ព័ត៌មាន

ឧបករណ៍ Tablet គួរឲ្យពេញចិត្ត

     ជាមួយនឹងការច្នៃប្រឌិតកាន់តែទំនើប និងពិសេសជាងមុនដែលបានរចនានាដើម្បីបំពេញដំរូវការបន្ថែមពិសេសរបស់មនុស្សម្នាក់ៗ នៅក្នុងឆ្នាំនេះក៏មានការទទួលស្គាល់ផងដែរជា មួយឧបករណ៍ផ្សេងៗ ដែលមានយីហោពិសេសដូចជា Asus, HP, Acer និង Lenovo ដែលអាចឲ្យអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវម៉ូដែលណាមួយក្នុងចំណោមឈ្មោះ Brand ដូចដែលបានបង្ហាញខាងលើ ។ ឧបករណ៍ទំនើបៗទាំងនោះមានដូចជា:

     ម៉ូដែល Asus Memo Pad HD7  បាននាំមកនូវអេក្រង់ប្រភេទ IPS panels ដែលមានកម្រិតបង្ហាញ 1280 x 800 ភិចសែល ។ ចំនុចដែលទាក់ទាញចិត្តនោះ វាបានភ្ជាប់មកជាមួយ ប្រព័ន្ធដំណើរការMemo Pad HD 7 chips ដើម្បីឲ្យកាន់តែលឿនក៏បានដំណើរ MediaTek MT8125 1.2GHz, SGX graphics chip – 544 ដែលមានអង្គចងចាំទំហំ  1 GB និងអាច បន្ថែមប្រភេទកាត MicroSD card slot រហូតទៅដល់ទំហំ 32 GB បូករួមទាំងក្នុងម៉ាស៊ីនស្រាប់ 4GB  ។

image

     ម៉ូដែល HP S late 7 បានរចនាយ៉ាងស្រស់ស្អាតគួរឲ្យចាប់ចិត្ត ជាមួយនឹងការនាំមកនូវបច្ចេកទេសពិសេសៗកាន់តែមានភាពងាយស្រួលក្នុការប្រើប្រាស់ជាងមុន ។ ម៉ូដែលនេះ មានបំពាក់ប្រព័ន្ធដំណើរការខួរក្បាល  ARM Cortex-A9 Dual-core processor speed of 1.9 GHz ជាមួយនឹងអង្គចងចាំទំហំ 1 GB និងអាចបន្ថែមប្រភេទកាត MicroSD card slot  បូករួមទាំងក្នុងម៉ាស៊ីនស្រាប់រហូតដល់ 8 GB  ។ កាន់តែពេញចិត្តជាថ្មីជាមួយ នឹងការបំពាក់នូវប្រភេទកាមេរ៉ា VGA  ដែលមានទំហំ 3.1 មេហ្គាភិចសែល ។

image

sohoa.vnexpress.net