ព័ត៌មាន

AirDroid ផ្ដល់នូវ​ការគ្រប់គ្រង​ទិ​ន្ធ​ន័យ​ពី​ចម្ងាយ

       AirDroid គឺជា​កម្មវិធី​ដ៏​សាមញ្ញ​មួយ​ដែល​វា​បាន​អនុញ្ញាតឱ្យ​លោកអ្នក​អាច​គ្រប់គ្រង​លើ​ទូរ​សព្ទ័​ដែលមាន​ដំនើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​ពី​ចម្ងាយ​បាន​ដែល​ស្ថិតនៅលើ​បណ្ដាញ​មួយ។ នៅពេល​យើងខ្ញុំ​និង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​កម្មវិធី AirDroid តើ​វា​មាន​អ្វី​សំខាន់​ខ្លះ?

 image

ការគ្រប់គ្រង AirDroid ពី​ចម្ងាយ

       ដើម្បី​ចាប់ផ្តើម​លោកអ្នក​ត្រូវ​ចុះឈ្មោះ​ប្រើប្រាស់​សិន​ដោយ​ការចុះ​នេះ​ឥតមាន​គិតថ្លៃ​ទេ​សម្រាប់​គណនី AirDroid។តែ​ប្រសិនបើ​លោកអ្នក​មាន​គណនី Twitter, Facebookនិង​Googleក៏​អាច​ប្រើប្រាស់​វា​ដែរ។ ដោយ​ត្រូវ​ចូលទៅ​កាន់​វេ​ប​សាយ៖ http://web.airdroid.com

 image

បន្ទាប់មកទៀត​អ្នក​ត្រូវ​ត​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ជាមួយនិង​កម្មវិធី AirDroid ។ ជាការ​ងាយស្រួល​ក្នុង​ទាយ​យក​កម្មវិធី​នេះ គ្រាន់តែ​ស្កេ​ន​ធ្វើការ QR កូដ​នៅលើ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ជាមួយនឹង​ទូរស័ព្ទ​ឬក៏ Tablet របស់​អ្នក។ ដែល​វា​នឹង​ចង្អុល​អាសយដ្ឋាន​របស់​កម្មវិធី​ឱ្យ​អ្នក​ឬក៏​អាច​ជ្រើស​ជម្រើស​ផ្សេងទៀត​ដោយ​ការដំឡើង​កម្មវិធី​នេះ​ពី Google Play Store។បន្ទាប់ពី​ការដំឡើង​បានបញ្ចប់​ការចាប់ផ្ដើម​កម្មវិធី​នៅលើ​ឧបករណ៍​របស់​អ្នក​និង​ចុះឈ្មោះ​នៅក្នុង​ជាមួយ​គណនី​ដដែល​របស់​អ្នក​បាន​ប្រើ​នៅពេល​ចុះឈ្មោះ​នៅ​ខាងលើ។

 image

ជំហាន​នេះ​បន្ទាប់​គឺ​លោកអ្នក​ត្រូវតែ activate device administrator

ជាមុនសិន​ដើម្បី​ផ្ដល់​សិទ្ធិ​អនុញ្ញាតឱ្យ​កម្មវិធី​នេះ។ដោយ​ត្រូវ​ចូលទៅក្នុង​Settings > Security

 image

រួច​ចុច​លើ Device Administrators

 image

បន្ទាប់មក​លោកអ្នក​ត្រូវ Tick Android Device Manager

 image

នៅពេលនេះ​លោកអ្នក​ត្រូវបាន​ផ្ដល់ Address ដែលជា​កន្លែង​ដែល​អ្នក​អាច​ចូលទៅ​ប្រើប្រាស់​កម្មវិធី AirDroid បាន។ ចំណាំ​នៅលើ​ម៉ឺ​នុយ Tools នេះ​វា​នឹង​ផ្ដល់ឱ្យ​នូវ​លក្ខណៈពិសេស​មួយចំនួន​បន្ថែមទៀត​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់។ ឧទាហរណ៍៖ អ្នក​អាចធ្វើ​ការតភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​បាន​តាមរយៈ Tether ដែលមាន​នៅក្នុង​ទូរស័ព្ទ​របស់​អ្នក​ឬក៏​អាច​បិត​កម្មវិធី​មួយចំនួន​ដែល​កំពុង​ដំនើរ​នៅក្នុង​ទូរ​សព្ទ័​តាមរយៈ​កម្មវិធី​នេះ។

 image

ឥឡូវនេះ​ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នក​កំពុងត​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​នោះ​លោកអ្នក

ត្រូវ​ប្រើ Web address ដើម្បី​ត​ភ្ជាប់។ តែ​ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នក​ត្រូវបាន​ត​ភ្ជាប់​ទៅ​បណ្តាញ WiFi នោះ​អ្នក​ត្រូវ​ប្រើ Address IP ដើម្បី​ត​ភ្ជាប់។ ដែល​នៅក្នុង​ការអនុវត្ត​នេះ​យើង​ប្រើប្រាស់​ការភ្ជាប់​ដោយ​ប្រើប្រាស់ Address IP ។

 image

នេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដែល​អ្នកប្រើប្រាស់​ដែល​អាច​គ្រប់គ្រង​ទិ​ន្ធ​ន័យ​ដែលមាន​នៅក្នុង​ទូរ​សព្ទ័​របស់ខ្លួន​បាន​គ្រប់​ទីកន្លែង។ដូចជា​ពេលខ្លះ​នៅក្នុង​ការិយាល័យ​មួយ អ្នក​ប្រហែលជា​ត្រូវការ​ប្រើប្រាស់​ទិ​ន្ធ​ន័យ​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​បាន​គ្រប់​ទីកន្លែង​ដោយ​មិនចាំបាច់​យក​ទូរ​សព្ទ័​ទៅជា​មួយ​ទេ។

 image

ដូចដែល​អ្នក​បានឃើញ​អ្នក​កំពុងតែ​ទទួលបាន​នូវ​ភាពឆើតឆាយ​ជាមួយនិង​ការទំនាក់ទំនង​យ៉ាង​ងាយស្រួល​នៅក្នុង​ទូរស័ព្ទ​របស់​អ្នក។ ចូរ​សូម​មើល​ឧ​ទា​ហរ​ណ៏​មួយចំនួន​ពី​ការថត​ដែល​អនុញ្ញាតឱ្យ​អ្នកមើល​អ្វីដែល​នៅ​ចំពោះមុខ​ណាមួយ​នៃ​ម៉ាស៊ីន​ថតទូរ​សព្ទ័​របស់​អ្នក។ អ្នក​អាច​ប្រើ​លក្ខណៈពិសេសនេះ​ជាមួយគ្នា​ជាមួយនឹង​ឧបករណ៍ Android របស់​អ្នក​ដើម្បី​ជំនួស​កាមេរ៉ា​សន្ដិសុខ​របស់​អ្នក។

 image

ប្រសិនបើ​អ្នក​ចុច​លើ​រូបតំណាង​Messages នោះ​អ្នកនឹង​បានឃើញ​អត្ថបទ​សារ​ពី​ទូរស័ព្ទ​របស់​អ្នក​ទាំងអស់។ហើយ​លោកអ្នក​ក៏​អាចធ្វើ​ការផ្ញើរ​សារ​ទៅកាន់​មិត្តភក្តិ​បានដែ​លហើយ​វា​ក៏​ជំនួយ​ក្នុងការ​សេ​សេរ​តាមរយៈ​ក្តារ​ចុច​របស់​កុំព្យូទ័រ។

 image

ហើយ​ប្រសិនបើ​អ្នក​ចង់​ស្តាប់​បទ​ចម្រៀង​ដែលមាន​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​ក៏បាន​ដែរ​ដោយ​គ្រាន់តែ​ចុច​លើ​ចម្រៀង​ណាមួយ​ដែល​អ្នក​ចង់​ស្ដាប់។អ្នក​ក៏​អាច​ស្តាប់​តន្ត្រី​ពី​ឧបករណ៍​របស់​អ្នក​ខណៈពេលដែល​ការប្រើ AirDroid សម្រាប់​ការផ្ញើ​សារ​ឬ​កិច្ចការផ្សេងៗទៀត​នៅពេល​តែមួយ​បាន​ផងដែរ។

 image

លោកអ្នក​ក៏​អាច​កែសម្រួល Contact ដែលមាន​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​បាន​ផងដែរ​ដោយ​គ្រាន់​ចុច​លើ Contact manager។

 image

ជាការ​ពិតណាស់​កម្មវិធី AirDroid នេះ​ក៏បានផ្តល់​សិទ្ធិ​ឲ្រ​អ្នកប្រើប្រាស់​អាច​គ្រប់គ្រង​រូបភាព​និង​វីដេអូ​ដែលមាន​នៅក្នុង​ទូរ​សព្ទ័​បាន​ផងដែរ។

 image

ប្រសិនបើ​អ្នក​ចង់​ថត Screenshotsនៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​បាន​គឺ​ទាមទារ​ទូរ​សព្ទ័​របស់​អ្នក​ត្រូវបាន rooted ជាមុនសិន​ដើម្បី​ផ្ដល់​សិទ្ធិ​បន្ថែម។

       លោកអ្នក​ពិតជា​ចូលចិត្ត​កម្មវិធី app manager ដែល​អនុញ្ញាតឱ្យ​អ្នក​អាច​ដំឡើង​កម្មវិធី​ដែលជា​ប្រភេទ​ឯកសារ APK បាន​ដោយផ្ទាល់។ ហើយ​អ្នក​ក៏​អាច​លុប​កម្មវិធី​ដែលមាន​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​បាន​ទៀតផង។

 image

លក្ខ​ណះ​ពិសេស​របស់​កម្មវិធី​នេះ​គឺអាច​ឲ្រ​អ្នកប្រើប្រាស់​អាច​ដឹង​ទីតាំង​ខ្លួន​ដែល​កំពុង​នៅបាន ដោយ​លោកអ្នក​ត្រូវ​ចុច​លើ​រូបតំណាង Find Phone បន្ទាប់​ត្រូវ​ចុះ​ម្ដងទៀត ដើម្បី​អាច​ប្រើប្រាស់​បាន។

 image

ប្រអប់​ឧបករណ៍​នេះ​គឺជា​លក្ខណៈពិសេស​មួយ​ផ្សេងទៀត​ដែល​វា​អនុញ្ញាតឱ្យ​អ្នក​អាច​ទាយ​ទម្លាក់​តំណ​ឯកសារ​ឬ​កម្មវិធី​នៅលើ​វា​បាន​ដើម្បី​ផ្ទេរ​ទៅកាន់​ទូរ​សព្ទ័​របស់​អ្នក៕

image