ព័ត៌មាន

កាន់តែច្បាស់ពី Lumia 1020

   Lumia 1020 ជាទូរស័ព្ទស្មាតហ្វូនចុងក្រោយបង្អស់ដែលជាផលិតផលថ្មីរបស់ Nokia ត្រូវបានគេរចនាឡើងជាមួយនឹងបច្ចេកទេសទំនើបដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជននៅពេលបច្ចុប្បន្ននេះ ។ ជាមួយនឹងការរចនាដ៏ពិសេសដើម្បីបង្ហាញនៅក្នុងទីផ្សារបច្ចុប្បន្នម៉ូដែលថ្មីនេះ វាបាននាំមកនូវជាមួយអេក្រង់ទំហំ 4.5 អ៊ីងជាមួយនឹងការរចនារូបរាងដែលគួរឲ្យទាក់ទាញ ។ មួយវិញទៀត ម៉ូដែលនេះបានបំពាក់ជាមួយអេក្រង់ HD ពិសេស និងដាក់ដំណើរការប្រព័ន្ធដំណើការ  Android 4.4 KitKat ជាមួយនឹងប្រព័ន្ធខួរក្បាល   Snapdragon 1020 dual-core បន្ថែមជាមួយនឹងល្បឿនកាន់តែពិសេស 1.5 GHz ។ ហើយលោកអ្នកប្រាកដជាកាន់តែពេញចិត្តជាមួយនឹងប្រភេទកាមេរ៉ាទំហំ ចុចខ្ពស់រហូតដល់ 41 មេហ្គាភិចសែលដែលជាប្រភេទកាមេរ៉ាអាចថតយករូបភាពបានដូចកាមេរ៉ាថតរូបផងដែរ ។ លើសពីនេះ ទៅទៀតអ្នកអាចជ្រើសរើសបាននូវការបន្ថែមថ្មីពីម៉ូដែល Lumia ជាមួយនឹងការរើសផ្ទៃមុខ រូបភាពសំណើច ការប្តូររូបរាង ដែលសុទ្ធសឹងជាសិល្បៈនៃការបង្ហាញ រូបភាព ។

ប្រភព: sohoa.vnexpress.net