ព័ត៌មាន

បច្ចេកទេសរបស់ Nokia អំពី Lumia 1520 ត្រូវបានបង្ហាញ

     Lumia 1520 គឺ​ជា​ទូរស័ព្ទទំនើប​ប្រភេទ Phablet ទី១​ របស់​ក្រុមហ៊ុន​ Nokia ហើយ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ចុះផ្សាយ​នាពេល​កន្លង​មក​បាន​​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ Nokia នឹង​បង្ហាញ​ជាផ្លូវការ​នូវ​ទូរស័ព្ទទំនើប Lumia 1520 នៅ​ថ្ងៃទី២២ ខែតុលា​ នេះ ។ imageនៅ​សល់​រយៈពេល​ មួយសប្ដាហ៍​ទៀត​ទើប​ដល់ថ្ងៃ​​ដែល​ក្រុមហ៊ុន​ Nokia ធ្វើ​ការ​ប្រកាសចេញ​ជា​ផ្លូវការ​​នូវ​ទូរស័ព្ទទំនើប Lumia 1520 ​ប៉ុន្តែ​កាល​ពី​ថ្ងៃម្សិលមិញ​​នេះប្រភព​ពី UnwiredView បាន​បង្ហាញ​រួច​ហើយ​នូវ​រូបភាព​និង​លក្ខណសម្បត្តិបច្ចេកទេស​ជា​ច្រើន​របស់​ Lumia 1520 ដែល​គេ​អះអាង​​​ថា​លេចចេញ​មុន​ថ្ងៃបង្ហាញ​ជា​ផ្លូវការ​ដោយ​ Nokia ។ ម៉ូដែលថ្មីនេះមានវិមាត្រ 152x81x8.7mm និងបានបំពាក់់នូវបច្ចេកវិទ្យាអេក្រង់ AMOLED PureMotion HD+ទំហំ 6-inch បូករួមទាំងកម្រិតភាពច្បាស់ 1920 × 1080p (Full​ HD) ។​ កាន់តែពិសេសជាមួយប្រព័ន្ធដំណើរការខួរក្បាល CPU Quad-core 2GHz (Snapdragon 800)​ រួមបញ្ចូលទាំងអង្គផ្ទុក ទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 32 GB និង 64 GB (អាច​បន្ថែម microSD Card) ។ កាន់តែទំនើបជាមួយកាមេរ៉ាទំហំ 20.7 MP ដំណើរការ​ដោយ​ Windows Phone 8 ហើយមានថាមពលថ្ម 3,400mAhផងដែរ ។ 

ប្រភពៈ  sohoa.vnexpress.ne