ព័ត៌មាន

រីករាយជាមួយ Mr. Happy Man ក្នុងទីក្រុង!

 រីករាយជាមួយ Mr. Happy Man ក្នុងទីក្រុង!

   

           យើងដឹងហើយថានៅទីក្រុងGotham មាន​ Batman នៅMetropolis មានSuperman  រីឯនៅភ្នំពេញក៏មានMr. Happy Man ដែរ។          ដោយសារតែបំលាស់ប្តូរនៃអាកាសធាតុនាពេលបច្ចុប្បន្នបានធ្វើឲ្យប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជាមានភាពលំបាកក្នុងការរស់នៅជាពិសេសប្រជាជនដែល រស់នៅក្នុងទីក្រុង ភ្នំពេញដែលមិនអាចចេញមកកម្សាន្តនៅខាងក្រៅហើយសម្ងំនៅតែក្នុងផ្ទះ។នេះជាមូលហេតុធ្វើឲ្យអ្នករាល់គ្នាហាក់បីដូចជាភ្លេចពីភាពសប្បាយ រីករាយនិងភាពស្រស់ស្រាយពិតប្រាកដសម្រាប់ខ្លួនឯង។

 

ប៉ុន្តែភាពអាប់អួរទាំងនេះនឹងផ្លាស់ប្តូរដោយមានអ្នកនៅទីនេះដើម្បីធ្វើឲ្យទីក្រុងភ្នំពេញទាំងមូលប្រែជារីករាយនិងសើចសប្បាយហើយការសើចសប្បាយនេះមិនមែនជាការសើច  ធម្មតានោះទេតែជាការសើចសប្បាយខ្លាំងៗចេញពីចិត្តប្រៀបដូចជាសម្លេងក្មេងកំពុងលេងសើចសប្បាយក្អាកក្អាយអញ្ចឹង។

 

 

image

 

សួនកម្សាន្តឌ្រីមលែនឌ៍សូមណែនាំមិត្តសម្លាញ់ដ៏រីករាយម្នាក់ជូនលោកអ្នកនោះគឺ Mr. Happy Man    Mr. Happy Man នឹងធ្វើឲ្យថ្ងៃធម្មតា ប្រែជា ថ្ងៃដែលពោពេញដោយភាពសប្បាយរីករាយជាមួយនឹងទេពកោសល្យនិងជំនាញដ៏ពិសេសប្លែករបស់គាត់ដែល ពិតជាធ្វើឲ្យមនុស្សគ្រប់រូបនៅក្នុងទីក្រុង ភ្នំពេញទាំងមូលមិនថាចាស់ឬក្មេងសើចសប្បាយគ្រប់ៗគ្នា។

ស្ថិតក្នុងសម្លៀកបំពាក់ចម្រុះពណ៌ខោចងក្បិនអាវធំបែបប្រពៃណីដែលមានលក្ខណៈបែបកំប្លុកកំប្លែងរួមនឹងដៃគូជាច្រើនទៀតនឹងត្រូវទៅទស្សនា នៅតាមសាលា រៀនសួនច្បារ  សាធារណៈនិងទីផ្សារនានាចាប់ពីថ្ងៃទី១៣ដល់១៦តុលាដើម្បីអញ្ជើញអ្នករាល់គ្នាទៅលេងនៅសួនកម្សាន្តឌ្រីមលែនឌ៍ក្នុងកម្ម  វិធីដ៏ពិសេសមួយដែលមានឈ្មោះថា Happy Man Fans Day ក្នុងដំណើរទស្សនកិច្ចនោះ Mr.  Happy Man នឹងធ្វើការចែកប៉េងប៉ោងដោយឥតគិតថ្លៃជូនដល់ប្អូនៗកុមារផងដែរ។

 នៅថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០១៣ជាទិវា Happy Man Fans Day នឹងប្រារព្ធធ្វើឡើងនៅសួនកម្សាន្តឌ្រីមលែនឌ៍ចាប់ពីម៉ោង៣រសៀលដល់ម៉ោង:៣០នាទីយប់។ Mr. Happy Man នឹងនៅចាំទទួលស្វាគមន៍លោកអ្នកដែលចូលរួមកម្សាន្តនៅថ្ងៃនោះហើយអ្នកចូលរួមក៏មានឱកាសថតរូបកម្សាន្តជាមួយ Mr. Happy Man ផងដែរ។លើសពីនេះ Mr. Happy Man នឹងចែកប៉េងប៉ោងចម្រុះពណ៌ជាច្រើនមួកស្អាតៗគូររូបលើមុខដោយឥតគិតថ្លៃជូនប្អូនៗកុមារ។កាន់តែពិសេសជាងនេះលោកអ្នកនឹងទទួលបានភាពរីករាយជាមួយការសម្តែងសៀកពិសេសៗនៅតាមស្តង់និងរីករាយទស្សនាកម្សាន្តការសម្តែងបែបកំប្លែងការសម្តែងរបស់ក្រុមក្មេងៗនិងការបង្ហាញក្បាច់រាំប្លែកៗព្រមទាំងការប្រគុំតន្ត្រីដោយមានការចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីគឺលោកនីកូនិងកញ្ញាទេពបូព្រឹក្សអមដោយពិធីករពិធីការនីពូកែវោហាស័ព្ទគឺកញ្ញាអ៊ែនជីនិងលោកប៉ែនចំរុងចូលរួមសម្តែងផងដែរ។

សូមកុំភ្លេចណាក្នុងថ្ងៃដ៏ពិសេសនេះលោកអ្នកគ្រាន់តែចំណាយ១ដុល្លារនោះលោកអ្នកនឹងទទួលបានការជិះឧបករណ៍