ព័ត៌មាន

ស្មា​ត​ហ្វូ​ន Nokia Lumia 1020 មាន​កាមេរ៉ា 41 MP ចេញលក់​នៅ​កម្ពុជា

     image

         កាលពី​ថ្ងៃទី 26 តុលា 2013 កន្លងទៅនេះ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​ជា​ឧ​ទ្បា​រិ​កថា Nokia Lumia 1020 ដែលជា​ស្មាន​ហ្វូ​ន​មាន​កាមេរ៉ា​រៀមច្បង​គេ​នៅ​ទូទាំង​ពិភពលោក​នាពេល​ប​ច្ចុ​ប្ប​នេះ​បាន​ត្រូវដាក់​លក់​នៅ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​យើង​ហើយ។ NokiaLumia1020មាន​សមត្ថភាព​ខ្ពស់ ដោយ​ថតរូប​ភាព​បាន​ច្បាស់​បំផុត​ប្រហាក់ប្រហែលគ្នា​ទៅនឹង​កាមេរ៉ា​ឌីជីថល ក៏​ព្រោះតែ​ស្មា​ត​ហ្វូ​ត​នេះ​បាន​បំពាក់​បច្ចេកវិទ្យា Pureview កាមេរ៉ា 41 MP Sensor ជំនាន់​ទី​ពីរ, កញ្ចក់ ZEISS optics ដែលមាន lens ប្រាំមួយ​ជាន់​និង​គ្រឿង​ជួយ​ទប់​លំនឹង​កាមេរ៉ា។ ដោយ​ប្រើប្រាស់​កម្មវិធី​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Nokia Pro Camera ធ្វើ​ឲ្យ Nokia Lumia 1020 អាច Zoom រូបភាព​ពី​ទី​ឆ្ងាយ​ដែល​ពី​បាក​នឹង​មើលឃើញ​ដោយ​ភ្នែក​ទទេ។ លោក កែម សុ​វណ្ណា អ្នក​ថតរូប​វិជ្ជាជីវៈ​នៃ​កម្ពុជា​មួយរូប ដែល​បាន​ប្រើ Nokia Lumia 1020 មួយរយៈ​មុននឹង​កម្មវិធី​ប្រកាស​ចេញលក់​ស្មា​ត​ហ្វូ​ន​នេះ បាន​បញ្ចា​ក់ថា៖ Nokia Lumia 1020 បាន​បោះជំហាន ទៅមុខ​យ៉ាង​ធំ​មួយ​នៅក្នុង​ការថតរូប​ដោយ​ស្មា​ត​ហ្វូ​ន។ ដោយមាន​កាមេរ៉ា 41 MP Sensor និង​កម្មវិធី Nokia Pro Camera នេះ​បាន​បង្ក​ភាពងាយស្រួល​ក្នុង​ការថត, កាត់ត, និង​ចែកចាយ​រូបភាព​ដែល​ច្បាស់​គ្មាន​គួ​ប្រៀប។មានប្រសាសន៍​ទៅកាន់​ទីភ្នាក់ងារ​សារ​ព័​តិ​មាន​ក្នុង​ឪ​កាស​នោះដែរ​លោក Jerry Manus អគ្គនាយក​នៃ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា-ទ្បា​វ បាន​លើកទ្បើង​ថា៖ អតិថិជន​របស់​យើង​បន្ត​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែលមាន​កាមេរ៉ា​គុណភាព​ខ្ពស់​ដែល​ពួកគេ​អាច​ជឿជាក់​បាន​ក្នុងការ​ថតរូប​និង​ការចែករំលែក​រូបភាព​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។ Nokia Lumia 1020 គឺជា​ស្មា​ត​ហ្វូ​ត​ដំបូង​គេ​បង្អស់​ដែល​វ៉ា​ដាច់​កាមេរ៉ា​ឌីជីថល​ជាច្រើន ហើយ​ធានាបាន​ថា​អ្នកប្រើប្រាស់​ទទួលបាន​រូ​ប​ភាព​ជាទី​ពេញចិត្ត​ទោះជា​ថត​នៅ​ទី​ដែលមាន​ពន្លឺ​ខ្សោយ​ក្ដី ខ្លាំង​ក្ដី។ Nokia Lumia 1020 នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ដែល​នៅក្នុង Store មានកម្ម​វិធី​ប្រមាណ​ជាង 170,000។ Nokia Lumia 1020ដាក់លក់​នៅ​កម្ពុជា​ហើយ​ដែលមាន​ពីរ​ព​ណិ​សម្រាប់​ជ្រើសរើស​គឺ ព​ណិ​លឿង​និង​ខ្មៅ។ រាល់​ការ​ជាវ Nokia Lumia 1020 មួយគ្រឿង​អតិថិជន​នឹង​ទទួលបាន​សំបក​ទូរស័ព្ទ​ព​ណិ​ខ្មៅ​ដែល​រាង​ដូច​កាមេរ៉ា​សុទ្ធសាធ​និង​ដែលមាន​បំពាក់​ថ្ម​ទូរស័ព្ទ​បម្រុង​ទៀតផង៕

image