ព័ត៌មាន

ស្មាតហ្វូនក្នុងរយៈពេលបួននាទីលក់ដាច់ 100,000 ឬ?

 ស្មាតហ្វូន Hongmi ទំនើបត្រូវបានគេឲ្យឈ្មោះថា Red Rice ។​ ម៉ូដែលនេះល្បីល្បាញជាខ្លាំងពីព្រោះវាបានបំពាក់មកជាមួយបណ្តាញ 3G  (WCDMA) ដែលមិនត្រឹមតែជាបណ្តាញអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងអាចភ្ជាប់ខ្សេរកាបជាមួយនឹងបណ្តាញនៅអ៊ឺរ៉ុបទៀតផង ។ កាលពីខែសីហា ក្រុមហ៊ុន GM បានដាក់ដំណើរភ្ជាប់បណ្តាញ 3G  (TD-SCDMA) ដោយចំណាយដើមទុនសម្រាប់សង្កេតមើលទីផ្សារនៅប្រទេសចិន ។

 

image

 

ដោយយោងតាមពត៌មាន Xiaomi ម៉ូដែល Hongmi បានបំពាក់មកជាមួយអេក្រង់ទំហំ 4.7 ជាមួយនឹងប្រព័ន្ធដំណើរការខួរ Quad-core មានល្បឿ 1.5 GHz  ប្រើជាមួយ Cortex A7 មានសមត្ថភាពមេម៉ូរ៉ី 4 GB ។ ម៉ាស៊ីនរបស់វាដំឡើងជាមួយប្រព័ន្ធ MIUI OS ដែលដំណើរការជាមួយប្រព័ន្ធដំណើរការ 4.2 ។  Xiaomiបានបន្ថែមទៀតថាម៉ូដែលចំនួន 100,000 គ្រឿងដែលបានផលិតឡើង លើកដំបូងដែលត្រូវបានលក់ដាច់ក្នុងរយៈពេលបួននាទី និងប្រាំវិនាទីប៉ុណ្ណោះ​។

ហើយនៅពេលថ្មីៗនេះដែរមានសារបង្ហាញពីស្មាតហ្វូនចុងក្រោយរបស់ Xiaomi ដែលមានគម្រោងថ្មីជាមួយ Mi-3 ដែលអាចប្រើបណ្តាញ WCDMA ។ លើសពីនេះទៅទៀតប្រភេទ Mi-3 WCDMA នឹងបានមកដល់ឆាប់ៗនៅពាក់កណ្តាលខែវិច្ឆិការ ឆ្នាំ 2013 នេះផងដែរ ។

ប្រភពៈ sohoa.vnexpress.net