Sony Xperia C
Xperia C បានបំពាក់មកជាមួយអង្គដំណើរការ Quad-core ដែលបានរចនាឡើងយ៉ាងស្រស់ស្អាតប្រហាក់ប្រហែលនឹងម៉ូដែល Xperia SP ដែរ ។ កាន់តែពិសេសមិនត្រឹមតែបំពាក់ជាមួយអង្គដំណើរការ Quad-core នោះទេប៉ុន្តែវាថែមទាំងមានល្បឿនលឿន 1.2 GHz រួមជាមួយនឹងអង្គជំនួយការ 1GB RAM និងមេម៉ូរ៉ីក្នុងម៉ាស៊ីន 4 GB ។
Samsung Galaxy Win គឺជាម៉ូដែលប្រើស៊ីមពីរដ៏មានប្រសិទ្ធភាព និងល្បីល្បាញបំផុត ។ Galaxy Win was ត្រូវបានបង្ហាញតាំងពីខែមិថុនា ឆ្នាំ 2013 ហើយទទួលបានការ គាំទ្រខ្ពស់បំផុត ។ កាន់តែពិសេសផងដែរម៉ូដែលនេះបានបំពាក់មកជាមួយអេក្រង់ទំហំ 4.7 អ៊ីង ជាមួយនឹងអង្គដំណើរការ 4 cores Qualcomm ល្បឿន 1.2 GHz អង្គជំនួយការ 1 GB RAM និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ 8 GB ហើយក៏រួមផ្សំនឹងកម្រិត បង្ហាញរបស់កាមេរ៉ា 5 មេហ្គាភិចសែល ។
600 Dual SIM HTC Desire
HTC ស៊ីមពីររចនាឡើងជាមួយភាពស៊ីវិល័យ ពេញនិយមបំផុតសម្រាប់អ្នកប្រើ ប្រាស់គ្រប់រូប ។ កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតដោយសារតែម៉ូដែលនេះ មានអេក្រង់ទំហំត្រឹមតែ 4.5 អ៊ីង រួមជាមួយនឹងបចច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ដែលកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត ។ កាន់តែពិសេសជាមួយនឹងកាមេរ៉ាដែលមានកម្រិតបង្ហាញ 8 មេហ្គាភិចសែល យ៉ាងត្រជាក់ភ្នែក ។
LG L7 II Dual
ជាមួយនឹងគុណភាពដែលគួរឲ្យទាក់ទាញ និងមានតម្លៃសមរម្យនោះគឺមាននៅជាមួយម៉ូដែល LG L7 II Dual រួមផ្សំជាមួយការរចនាថ្មីដែលអាចប្រើស៊ីមពីរបានទៀតផង ។ ម៉ូដែលនេះក៏បានបំពាក់មកជាមួយអេក្រង់ទំហំ 4.3 អ៊ីងដែលមានកម្រិតបង្ហាញ 480 x 800ភិចសែលជាមួយនឹងអង្គដំណើរការ Qualcomm ល្បឿន 1 GHz អង្គជំនួយការ768 RAM រួមផ្សំនឹងមេម៉ូរ៉ីក្នុងម៉ាស៊ីន 4GB ផងដែរ ។
Lenovo P780 ស្មាតហ្វូនស៊ីមពីរដែលមានគុណភាពថ្មល្អបំផុត មានសមត្ថិភាព 4000 mAh ។ ជាមួយនឹងអេក្រង់ HD ដែលមានទំហំ 5 អ៊ីង ជាមួយនឹងអង្គដំណើរការ Quad-core ល្បឿន 1.2 GHz ជាមួយនឹងអង្គជំនួយការ 1 GB RAM P780 ហើយកាន់តែពិសេសល្បីថានឹងមានអេក្រង់ធំជាងមុន ។
ប្រភពៈ sohoa.vnexpress.net