ព័ត៌មាន

Galaxy ចំនួន 4 Update ឡើង Android 4.4 KitKat នៅដើមឆ្នាំ 2014

 

 

កាលវិភាគថ្មីសម្រាប់ Smartphone មួយចំនួនរបស់ Samsung ដែលត្រៀមខ្លួននឹងទទួលបានការដាក់ឲ្យអាចដំណើរការ Update ប្រព័ន្ធប្រតិបត្តិការទៅជា Android 4.4 KitKat នៅអំឡុងដើមឆ្នាំ 2014 ខាងមុខនេះ។

 

 image

 

យោងតាមប្រភពព័ត៌មានមួយ បានបង្ហាញថា ទូរស័ព្ទ Smartphone ម៉ូដែល Galaxy ដែលត្រៀមនឹងអនុញ្ញាតឲ្យធ្វើការ  Update ប្រព័ន្ធប្រតិបត្តិការទៅជា Android 4.4 KitKat នោះមានចំនួន 4 ម៉ូដែលរួមមាន៖  Samsung Galaxy S4 នឹង Galaxy Note 3 នឹងទទួលបានការអនុញ្ញាតឲ្យ Update នៅអំឡុងខែ មករា ឆ្នាំ 2014។ ហើយរីឯ Samsung Galaxy SIII នឹង Galaxy Note II នឹងទទួលបានការអនុញ្ញាតឲ្យ Update នៅចន្លោះខែ មីនាឬ មេសា ឆ្នាំ 2014។

ប្រភពៈsohoa.vnexpress.net