ស្មាតហ្វូន Android របស់ក្រុមហ៊ុន Samsung បាននាំមកនូវជាមួយអេក្រង់ថ្មីកាន់តែធំជាងមុន ជាមួយនឹងការរចនារូបរាងថ្មីពិសេសជាងមុនផងដែរ ។
ម៉ូដែលថ្មីនេះនឹងបំពាក់ជាមួយអេក្រង់ទំហំ 5.25 អ៊ីងដែលពិតជាមានទំហំធំជាង Galaxy Grand ហើយ កម្រិតបង្ហាញរបស់វាមានរហូតទៅដល់ 720p 1280 x 720 ភិចសែល ។ បន្ថែមលើនេះទៀត ផ្នែកខាងក្រោយរបស់វាបានស្រោបមកជាមួយស្បែករលោងដូចផ្លាស្ទិក ។
រោងចក្រនៅប្រទេសអង់គ្លេសបានអៈអាងថា វានឹងមាន Chips ប្រភេទ 4 cores ល្បឿន 1.2GHzនិងមាន អង្គជំនួយការ 5GB RAM ។ អ្វីដែលពិសេសម៉្យាងទៀតនោះគឺកាមេរ៉ារបស់វាមានទំហំ 8 ដែលកាមេរ៉ាមុខមានទំហំ 1.9 មេហ្គាភិចសែល អាចថតវីដេអូ HD បានទៀតផង ។ ម៉ូដែលនេះនឹងបំពាក់មកជាមួយអង្គចងចាំ 8 GB ដែលមាន microSD card slot រួចជាស្រេច និងអាចប្រើទំហំផ្ទុកទិន្ន័យរហូតទៅដល់ 64 GB ។ Grand Galaxy 2 មានសមត្ថភាពថ្ម 2,600 mAh ។
សូមបញ្ចាក់ថា Grand Galaxy 2 នាំមកជូនជម្រើសបីពណ៌យ៉ាងស្រស់ស្អាត ពណ៌ស ពណ៌ខ្មៅ ពណ៌ផ្កាឈូក ។
ប្រភពៈ sohoa.vnexpress.net