ព័ត៌មាន

វីវហើយ HTC One Mini

នៅក្នុងសាល  High Court នៃប្រទេសអង់គ្លេសកាលពីចុងខែតុលា ចៅក្រម Richard Arnold បានចេញសាលក្រមមិនឲ្យម៉ូដែល HTC Mini One IC ទទួលប័ណ្ណពន្ធប៉ាតង់របស់ Nokia នោះទេ ។

ពីម្សិលមិញថ្ងៃទី  3ខែធ្នូ  Supreme Court បានធ្វើការសម្រេចចិត្តចុងក្រោយដោយអនុញ្ញាតិឲ្យក្រុមហ៊ុន Nokia ប្រឈមមុខជាមួយនឹងក្រុមហ៊ុន HTC ដោយការមិនទទួលពន្ធប៉ាតង់ ។

image

ប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយ  HTC នៅតែប្រឹងរត់គេចដោយចំហដោយឲ្យក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់បន្តលក់ស្មាតហ្វូន នៅចក្រភពអង់គ្លេសទៀត ។

ដោយយោងតាម Nokia បានអំពាវនាវថា “HTC នឹងមិនត្រូវបានអនុញ្ញាតិឲ្យដាក់លក់នោះដោយបំពាន លើពន្ធប៉ាតង់របស់ Nokia patents នៅលើទីផ្សារចក្រភពអង់គ្លេសឡើយ ។ ម៉្យាងទៀត ប្រសិនបើ HTC មិនស្តាប់ការអំពាវនាវទេនោះ តុលាការនឹងចាត់ការតាមច្បាប់លើអ្នកដែលបានបំពានលើពន្ធប៉ា តង់របស់  Nokia  ។ សរុបរួមមក HTC One Mini នឹងត្រូវបានបញ្ឈប់ការលក់នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី 6 ខែធ្នូនេះតទៅ ។

 

ប្រភព: sohoa.vnexpress.net