ព័ត៌មាន

Asus រឹតតែអស្ចារ្យ

Mini Padfone គឺជាផលិតផលជំនាន់ថ្មីជាស្មាតហ្វូនដ៏ពិសេសដែលបានបំពាក់មកជាមួយប្រព័ន្ធដំណើរការ Android  លើអេក្រង់ទំហំ  4.3 អ៊ីង ប្រើស៊ីមពីរ ។  

បន្ទាប់ពីមានពត៌មានខ្លះៗ​  Asus Padfone បានប្រកាសជាផ្លូវការជាមួយផលិតផលថ្មី Mini កាន់តែពិសេស និងងាយស្រួលប្រើ ហើយវានឹងត្រូវបានគេដាក់លក់នៅប្រទេសចិន តៃវ៉ាង ហុងកុង ស៊ីងហ្គាពួរ  ឥណ្ឌូនេស៊ី ផងដែរដែលវាមានចំនួន 8.8  លានគ្រឿង និងមានតម្លៃប្រហែល 405 ដុល្លារសហរដ្ឋអាមេរិច ។

 

image

បើប្រៀបធៀបទៅជំនាន់មុន   Mini Padfone កាន់តែមានលក្ខណៈពិសេសជាងមុនដោយវាបានបំពាក់ជាមួយប្រព័ន្ធដមណើរការ Android ប្រើអេក្រង់ 4.3  អ៊ីង ជាមួយនឹងកម្រិតបង្ហាញពិសេស of 960 x 540 ភិចសែល ដោយប្រើប្រព័ន្ធដំណើរការ Qualcomm Snapdragon S4  មានខួរក្បាលប្រភេទ Quad coreមានល្បឿន  1.4 GHzនិងអង្គជំនួយការ 1GB RAM ជាមួយនឹងមេម៉ូរ៉ី  16 GB

ហើយក៏ល្បីថានឹងមានផលិតថ្មីមានអេក្រង់ទំហំ 7  អ៊ីង មានកម្រិបង្ហាញ 1280 x 800 ភិចសែល ។ វានឹងនាំមកនូវជាមួយនឹងសមត្ថភាពថ្មីដែលអាចប៉ះអេក្រង់បានយ៉ាងលឿន ជាមួយនឹងសមត្ថភាពថ្ម 1500 mAh 

ប្រភពៈ sohoa.vnexpress.net