ព័ត៌មាន

Phablet ទំហំ 6 អ៊ីងគួរឲ្យភ្ញាក់ផ្អើល

Note 6 ថ្មីនោះគឺហ្វូន FonePad  ហគេបានរចនាឡើងយ៉ាងស្រស់ស្អាតប្រហាក់ប្រហែលទៅនឹង Samsung Galaxy Note 3  ប៉ុន្តែមានអេក្រង់កាន់តែពិសេសជាមួយនឹងតម្លៃសមរម្យ ។

ជាមួយនឹងផលិតផលដែលមានលក្ខណៈស្រដៀងទៅនឹងផលិតផល Samsung  នោះគឺ FonePad Note 6 ដែលបានអមមកជាមួយប៊ិចដ៏ស្រស់ស្អាតផងដែរ ។​  

 

image

Note 6 FonePad បានបំពាក់មកជាមួយសមត្ថភាពផ្ទាល់ខ្លួនជាមួយខួរក្បាល Intel Atom Z2580  ល្បឿន 2 GHz dual core  មាន RAM  ទំហំ 2 GB និងមានម៉េម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់  16 GB  ដែលបានដាក់ឲ្យប្រើ ប្រាស់ MicroSD កាតSlot រហូតមានសមត្ថភាពដល់ 64 GB    ឯកាមេរ៉ាមានកម្រិតបង្ហាញទំហំ 8 មេហ្គាភិចសែល ប្រើបានវីដេអូ  Full HD និងកាមេរ៉ាមុខ ទំហំ  1.2 មេហ្គាភិចសែលនៅពេលការហៅ ចេញដោយប្រវីដេអូ ។

ជាមួយនឹងអេក្រង់ពិសេសទំហំ 6 អ៊ីងជាមួយកម្រិតបង្ហាញ Full HD  កម្រិតភាពច្បាស់ 1,920 x 1,080 ភិចសែល ។ លើសពីនេះទៅទៀត Note 6ក៏បានប្រើ  microSIM ជាមួយនឹងសមត្ថភាពថ្ម 3,200 mAh ហើយមានទម្ងន់ 210 ក្រាម ។ គួរបញ្ចាក់ថា   FonePad  បានដាក់ដំណើរការជាមួយនឹងអង្គដំណើរការ Android 4.2 Jelly Bean ផងដែរ ។

 

ប្រភព: sohoa.vnexpress.net