ព័ត៌មាន

អេក្រង់ទូរស័ព្ទនៅឆ្នាំ 2014


អេក្រង់គឺជាចំនុចទាក់ទាញពិសេសមួយរបស់ទូរស័ព្ទហេតុដូច្នេះហើយបានជាគេហទំព័រ PhoneArena បានធ្វើពីបញ្ចីបច្ចេកវិទ្យាថ្មីៗនៅក្នុងឆ្នាំនេះ ។

អេក្រង់ QHD គុណភាពបង្ហាញ 2,560 x 1,440 ភិចសែល  

image

អេក្រង់ 2K (2 លានភិចសែល)  QHD (quad-HD)  គឺគ្រាន់តែជាឈ្មោះរបស់កម្រិតបង្ហាញប៉ុណ្ណោះ ដែលមានគុណភាពបង្ហាញ  2,560 x 1,440

ម៉ូដែល  Vivo (ផលិតផលរបស់ចិន) គឺជាក្រុមហ៊ុនដំបូង បំផុតដែលមានគម្រោងបង្ហាញអេក្រង់ XPlay 3S- ហើយស្របពេលជាមួយគ្នានេះដែរ ប្រហែលជាមានម៉ូដែល  S5 Samsung Galaxy និង  LG G3 បន្ថែមទៀតផង ។

LTPS Technology

image

កាលពីឆ្នាំ 2013អ្នកធ្លាប់បានលឺពត៌មានស្តីពីអេក្រង់ប្រភេទ   LTPS និង IGZO រួចមកហើយ ប៉ុន្តែ នៅពេលថ្មីៗនេះដែរ អេក្រង់ដែលគេប្រើលើ IGZO iPad Air និង  iPad Mini ជាប្រភេទ  Retina សមត្ថដែលមានតង់ស៊ីតេជួយបង្កើតភិចសែល និងតម្លើងសមត្ថភាពភិចសែលកាន់តែពិសសបន្ថែម ប៉ុន្តែបានត្រឹមតែ 1/3 អេក្រង់  LCD  ប៉ុណ្ណោះ ។​ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់អេក្រង់ប្រភេទ  LTPSគឺបានជួយសន្សំថាមពលបន្ថែមទៀត (វាមានសីតុណ្ណភាពទាប) ហើយកាន់តែគួរឲ្យចាប់អារម្មណ៍នៅពេលវាបំពាកនៅលើ Microsoft Surface 2 និង  Kindle Fire HDX ដែលជាTablet របស់កុំព្យូទ័រដែលកាន់ថ្មបានយូរជាងគេលំដាប់លេខពីនៅលើទីផ្សារ ។ឯអេក្រង់ LTPS  នៅពេលឆាប់នេះនឹងមានកម្មវិធីថ្មីជាច្រើនត្រូវបានគេដាក់បង្ហាញលើវានៅក្នុងឆ្នាំ 2014  

 

អេក្រង់ប៉ះ Gorilla Glass 4

image

អេក្រង់ប៉ះដែលល្បីល្បាញជាងគេសព្វថ្ងៃនេះគឺ Gorilla Glass ដែលធន់នឹងបាក់តេរ៉ីគ្រប់ប្រភេទហើយនឹងការលោសឆូតផ្សេងៗទៀត ដែលប្រើហើយមានអារម្មណ៍ថាចាប់ចិត្តតែម្តង ។

អេក្រង់កោង

image

កាន់តែពិសេសជាមួយនឹងអេក្រង់កោងដែលកាន់តែធ្វើឲ្យស្មាតហ្វូនរបស់អ្នកមានលក្ខណៈរស់រវើក ហើយវាបានលេចរូបរាងឡើងតាំតែពីចុងឆ្នាំ 2013 ប៉ុន្តែមិនទាន់បានបំពាក់លើម៉ូដែលដែលមាន លក្ខណៈរស់រវើកនៅឡើយ ។  ថ្វីបើវាទទួលបានចំណាប់អារម្មណ៍ខ្ពស់ ក៏ម៉ូដែល Galaxy និង LG G Flex Round នៅតែមានបំណងប្រកួតប្រជែងគ្នានៅក្នុងឆ្នាំថ្មី 2014 នេះ ។ ប្រភពៈ​ sohoa.vnexpress.net