របាយការណ៍មួយពីប្រទេសចិនបានឱ្យដឹងថាក្រុមហ៊ុន Nokia នឹងបញ្ចេញកំណែខ្នាតតូចនៃត្រកូលទូរស័ព្ទ Lumia 1520 ។ ទូរស័ព្ទ Lumia 1520 V នេះមានទំហំអេក្រង់ 4,3 inch បើធៀបនឹង Lumia 1520 វិញមានអេក្រង់រហូតទៅដល់ 6 inch ។ ទោះជាយ៉ាងណាម៉ូដែលនេះនៅតែមានការបង្ហាញខ្ពស់ Full HD ដែលបានធ្វើឱ្យស្មាតហ្វូននេះមានដង់ស៊ីតេភីកសែលខ្ពស់បំផុតនៅក្នុងពិភពលោក។ ទូរស័ព្ទ Lumia 1520 V នេះបានភ្ជាប់មកជាមួយ RAM ទំហំ 2 ជីកាបៃ និងមានមេម៉ូរីកាតដែលមានសមត្ថភាពផ្ទុកបានរហូតដល់ 32 GB ។ ទូរស័ព្ទ Lumia 1520 V នេះមានរូបរាងតូចមែនតែកាមេរ៉ាវិញមិនតូចទេវាមានទំហំរហូតទៅដល់ 14 megapixel PureView និងអាចផ្ទុកថាមពលថ្មបាន 3,000 mAh ។ ទូរស័ព្ទ Lumia 1520 V ត្រូវបានគេរំពឹងថានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ដែលត្រូវចេញផ្សាយនៅក្នុងខែមេសា៕
ព័ត៌មាន