ព័ត៌មាន

កម្មវិធី “ឈ្នះ​រង្វាន់​ដ៏​ភ្ញាក់ផ្អើល​ពី Nokia” បានធ្វើ​ការចាប់​រង្វាន់​ផ្តល់​សំណាង​ដល់​អតិថិជន​ជាច្រើន​នាក់

កម្មវិធី “ឈ្នះ​រង្វាន់​ដ៏​ភ្ញាក់ផ្អើល​ពី Nokia” បានធ្វើ​ការចាប់​រង្វាន់​លើក​ទី 1 នៅ​ស្ថានីយ ទូរទស្សន៍ MyTV ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី A1 កាលពី​ថ្ងៃទី 19 ខែមករា ឆ្នាំ 2014  ដើម្បី​ផ្តល់​សំណាង​ដល់​អតិថិជន​ជាច្រើន​បានឈ្នះ​រង្វាន់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូចជា ម៉ូតូ Baja Pulsa 200cc ចំនួន 1 រង្វាន់ គឺ​បាន​ទៅលើ  គឹម ឡេង, ហើយ​អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​សិង្ហ​បុរី​ចំនួន 5 គូ (10 រង្វាន់) គឺ​បាន​ទៅលើ ឈី​វ ស៊ី​អាវ, ហ៊ឹម អែល, លី មីន , ទូច សូ​វៀត  និង លី សុជា និង​អ្នកឈ្នះ​រង្វាន់​ទូរស័ព្ទ Nokia Lumia 1020 ចំនួន 7 រង្វាន់​គឺ​បាន​ទៅលើ ឈ្នះ តា គ​ន្ឋី, សំ ណៃ, លី ចរណៃ ,ឈួន សុវណ្ណ ,តេង វណ្ណា,កូវ គេង និង អុល សំ​អូន។ ទន្ទឹមនឹងនេះ ក៏មាន​អតិថិជន​ជាច្រើនរូប​ទៀត បានឈ្នះ​រង្វាន់ភ្លាមៗជាច្រើន​ដូចជា Speaker JBL, ទូរស័ព្ទ Nokia Lumia 520 ឬ Nokia 105 បន្ទាប់ពី​ពួកគាត់​ទិញ​ទូរស័ព្ទ Nokia ភ្លាម។

 គួរ​រំលឹក​ផងដែរ​ថា ដើម្បី​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​នេះ អតិថិជន​របស់​យើង​គ្រាន់តែ​ទិញ ទូរស័ព្ទ Nokia Lumia និង Asha Touchscreenណាមួយ​លោកអ្នក​នឹង​អាច​ឈ្នះ​រង្វាន់ភ្លាមៗជាច្រើន ព្រមទាំង​មានឱកាស ចូលរួម​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ចំនួន 2 លើក ដែល​អាច​ឈ្នះ​រង្វាន់​ធំ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជាច្រើន​រង្វាន់។

 សម្រាប់​អតិថិជន​មិន​បានឈ្នះ​រង្វាន់ សូមកុំ​អស់សង្ឃឹម ព្រោះថា កម្មវិធី​ចាប់​រង្វាន់ លើក​ទី 2 នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី 2 ខែមីនា ឆ្នាំ 2014 ខាងមុខនេះ នៅ​ស្ថានីយ ទូរទស្សន៍ MyTV ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី A1 ម៉ោង 11 ព្រឹក – ម៉ោង 1 ថ្ងៃត្រង់។ ដូច្នេះ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​មានសំណាង​ឈ្នះ​រង្វាន់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំងអស់នេះ។

image

imageimage

imageimage