ព័ត៌មាន

ក្រុមហ៊ុន Sony បង្ហាញព័ត៌មានពីការ Update Android 4.3 សម្រាប់ត្រកូល Xperia

នេះជាតំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Xperia SP, Xperia T, Xperia TX  និង Xperia V  ដែលនិងទទួលបាន Android 4.3 នៅចុងខែឬក៏ដើមខែ ក្រោយនេះហើយ។

នេះបើយោងតាមក្រុមហ៊ុន Sony បានប្រកាសនៅលើបណ្ដាយ Twitter របស់ខ្លួនថា ប្រព័ន្ធប្រតិបត្តិការ Android 4.3 និងធ្វើការអាច Update សម្រាប់ត្រកូលទូរស័ព្ទ Xperia មួយចំនួននៅចុងខែមករាឬដើមខែកុម្ភៈនេះ។

ពេលវេលានៃការទទួលបានការ Update នេះនិងមិនដូចគ្នាទេគឺអាស្រ័យលើបណ្តាញ នៅក្នុងប្រទេសនីមួយៗ ។ ចំនួននៃទូរស័ព្ទដែលក្រុមហ៊ុន Sony ត្រូវបានធ្វើការ Update ទៅ កាន់ប្រព័ន្ធប្រតិបត្តិការ Android 4.3 នេះមានដូចជា៖ Xperia Z, Xperia ZL, Xperia ZR, និង Xperia Tablet Z ។ មិនទាន់មានព័ត៌មានស្តីពីការ Update ទៅកាន់កំណែចុងក្រោយបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat សម្រាប់ទូរស័ព្ទត្រកូល Xperia នៅទ្បើយទេ។

image