ព័ត៌មាន

Print ឯកសារពីចម្ងាយក្នុងទូរសព្ទ័របស់អ្នកជាមួយកម្មវិធី Cloud Print

ការ Print ឯកសារ​គឺជា​ភាព​ចំ​បាច់​សម្រាប់​អ្នក​រាល់គ្នា​ដែល​តែងតែ​ប្រើប្រាស់​វា​ជា​រៀងរាល់ថ្ងៃ។ តើ​លោកអ្នក​ធ្លាប់​គិត​ដែល​ឫ​ទេ​បើសិនជា​អ្នក​ចង់ Print ឯកសារ​ណាមួយ​ដែលមាន​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​ដោយ​មិនបាច់ Copy វា​ទៅ​ដាក់​កុំព្យូទ័រ។ កម្មវិធី Cloud Print អាចជួយ​លោកអ្នក​បាន​ជាមួយនិង​ការ Print ពី​ចម្ងាយ​ដែលមាន​ភាព​ឆាប់រ​ហ័យ​ជាង​ពេលដែល​អ្នក Copy វា​ទៅ​ដាក់​កុំព្យូទ័រ​ហើយ​អ្នក​ក៏​អាច Print វាពី​ចម្ងាយ​បាន​ផងដែរ។កម្មវិធី​នេះ​មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា៖

– printer management

– Share printers with friends

– sms printing

– contacts printing

– print job management

– print from facebook, dropbox, google drive, Box etc.

– make and print drawings

– mail printing

– internal file browser

– webpage printing

– Print from clipboard។

 image

ដើម្បី​អាចធ្វើ​ការ Print តាមរយៈ​ទូរ​សព្ទ័​ដៃ​បាន​លោកអ្នក​ត្រូវ​អនុវត្តតាម​ជំហាន​ដូចខាងក្រោម​នេះ៖

ទី1 លោកអ្នក​ត្រូវតែ​ប្រើប្រាស់​កម្មវិធី Google Chrome ជាមួយនិង​ប្រើប្រាស់ Gmail របស់​អ្នក។

ទី 2 អ្នក​ត្រូវមាន​ម៉ាស៊ីន​Printer និង​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ដែល​ពពួក​វា​ត្រូវបាន​ត​ភ្ជាប់​គ្នា​រួចរាល់​ហើយ។

និង​ទី 3 អ្នក​ចាំបាច់​ត្រូវមាន​កម្មវិធី​Cloud Print ដែល​លោកអ្នក​អាច​ទាយ​យក​វា​បាន​តាមរយៈ Google Play ។

image

ការកំណត់​នៅលើ​កម្មវិធី Chrome

       ជាដំបូង​អ្នក​ត្រូវ​បើក​កម្មវិធី Chrome នៅលើ​កុំព្យូទ័រ​របស់​អ្នក​បន្ទាប់មក​ចុច​ប៊ូ​តុង​ម៉ឺ​នុយ​នៅ​ខាងលើ​ផ្នែក​ខាងស្តាំ​ហើយ​ជ្រើស​រើសយក Settingsរួច​រមូរ​ចុះមក​ខាងក្រោម​ហើយ​ចុច​លើ ‘Show advanced settings’ បន្ទាប់មក​រមូរ​ចុះមក​ខាងក្រោម​ទៀត​ដើម្បី​រក Google Cloud Print  រួចហើយ​ចុច​លើ​ប៊ូ​តុង ‘Add printers’ ។

image

នៅត្រង់ចំនុច​នេះ​អ្នក​កំពុង​ត្រូវ​បន្ថែម​វា​ទៅក្នុង​គណនី Google របស់​អ្នក​បន្ទាប់មក​អ្នក​ចុច​លើ ‘Add printer(s)’ ។ នៅពេលនេះ​ម៉ាស៊ីន Printer ដែល​បាន​ត​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​របស់​អ្នក​វា​នឹង​ត្រូវបាន​បន្ថែម​ទៅកាន់​កម្មវិធី Chrome ។

 image

បន្ទាប់មក​វា​និង​ចេញ​ផ្ទាំង​មួយទៀត​រួចហើយ​អ្នក​ត្រូវ​ចុច​លើ Manage your printers ។ នៅពេលនេះ​អ្នក​និង​បាន​ឃើញថា​ម៉ាស៊ីន Printer របស់​អ្នក​នៅលើ Google Cloud Print នេះ​ជាក់​ជាមិនខាន។

 image

កំណត់​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក

       ដើម្បី Print ពីទូរស័ព្ទ​ឬ Tablet របស់​អ្នក​បាន​លុះត្រាតែ​អ្នក​បាន​ដំឡើង​កម្មវិធី Cloud Print ដែល​វា​កម្មវិធី​មួយ​ឥតគិតថ្លៃ​នៅក្នុង Google Play ។

image

នៅពេលដែល​លោក​អ្នកបើក​កម្មវិធី​នេះ​ដំបូង​គឺ​វា​ឲ្យ​អ្នក​ជ្រើសរើស​គណនី Google ដែល​បាន​ត​ភ្ជាប់​វា​រួចមកហើយ​ជាមួយនិង​កុំព្យូទ័រ​របស់​អ្នក។បន្ទាប់មក​អ្នកនឹង​ត្រូវការ​ផ្តល់​សិទ្ធិ​សម្រាប់​កម្មវិធី​នេះ​ដើម្បី​ចូល​ដំណើរការ​គណនី​របស់​លោកអ្នក។

 image

ចុច​លើ option នៃ​ប្រភេទ​ម៉ាស៊ីន Printer ណាមួយ​ដែល​អ្នក​ចង់​ប្រើប្រាស់​វា។

image

នេះ​ជាការ​បង្ហាញថា​តើ​អ្នក​ចង់​ប្រើ​វា​ជា​ម៉ាស៊ីន​Printer default ជាមួយនិង​ការ Print សាកល្បង​មួយ​ដើម្បី​ពិនិត្យ​មើលថា​អ្វី​គ្រប់យ៉ាង​វា​ដំណើរការ​ទេ។ ហើយ​អ្នក​ក៏​អាច​បន្ថែម​ម៉ាស៊ីនបោះពុម្ព​បន្ថែមទៀត​បាន​ប្រសិនបើ​អ្នក​ចង់បាន។

ការ Print នៅលើ​ទូរ​សព្ទ័

       លោកអ្នក​អាចធ្វើ​ការ Print ឯ​សារ​ដែលមាន​នៅក្នុង​ទូរ​សព្ទ័​របស់​អ្នក​បាន​ក្នុងចំណោម​វិធី​ទាំង 2 នេះ

វិធី​ទី 1 គឺ​ត្រូវ​ឲ្យ​អ្នកបើក​ដំណើរការ​កម្មវិធី Cloud Print ដែលមាន​នៅលើ​ទូរស័ព្ទ​ឬក៏​Tablet របស់​អ្នក។ ហើយ​បន្ទាប់មក​ជ្រើសរើស​ប្រភេទ​នៃ​ឯកសារ​ដែល​អ្នក​ចង់ Print ។ ឥឡូវ​អ្នក​ជ្រើស​ឯកសារ​មួយ​រួច ‘Page setup’ ដើម្បី​កំណត់​រចនាសម្ព័ន្ធ​នៃ​ការ Print ហើយ​ចុច​លើ ‘Click here to Print’ ។

image 

 វិធី​ទី 2 លោកអ្នក​ត្រូវ​បើ​​​​​​​​​​​​​​​​​​​​​ក​ឯកសារ​ណាមួយ​ក្នុង​កម្មវិធី​អ្វី​ក៏ដោយ​ហើយ​ជ្រើស​រើសយក​ជម្រើស Share រួច​ត្រូវ​ជ្រើស​រើសយក​កម្មវិធី Cloud Print ហើយ​វា​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​Cloud Print ដែល​ត្រៀមខ្លួន​សម្រាប់​ការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Print ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​image