ព័ត៌មាន

របៀបនៃការ Add Shortcut របស់ website ទៅកាន់ Home Screen ដែលដំណើការដោយ iOS 7

ប្រសិនបើ​លោកអ្នក​មាន​websiteណាមួយ​ដែល​តែងតែ​បើក​មើល​វា​ជា​ញឹកញាប់​ហើយ​អ្នក​តែង​រក្សាទុក​វា​នៅក្នុង bookmarks ដូច្នេះ​នៅពេលដែល​អ្នក​ចង់​បើក​គេហទំព័រ​នោះ​វា​និង​ចំនាយ​ពេលវេលា​ច្រើ​ង​និង​ស្មុកស្មាញ​ដោយ​ត្រូវ​បើក​កម្មវិធី browser ហើយ​ត្រូវ​ចុច​នៅក្នុង bookmarks របស់​អ្នក។ ដូចនេះហើយ​ក្រុមការងារ​យើងខ្ញុំ​បាន​លើកយក​វិធី​នៃ​ការ Add website ទៅកាន់ Home Screen របស់លោក​អ្នក។

       បើក​កម្មវិធី Safari នៅលើ​ឧបករណ៍​ដំណើរការ​ដោយ iOS របស់​អ្នក​ហើយ​ស្វែងរក website ណាមួយ​ដែល​អ្នក​ចង់​រក្សាទុក​វា​ទៅកាន់ Home Screen របស់​អ្នក។

image

ចុច​លើ​ប៊ូ​តុង Share នៅ​ស្ថិ​ន​នៅ​ខាងក្រោម ដែល​វា​មាន​រូបតំណាង​ជា​ប្រអប់​មួយ​នឹង​ព្រួញ​មួយ។

 image

ចុច​លើ​ប៊ូ​តុង Add to Home Screen ។

 image

នៅលើ​ទំព័រ​បន្ទាប់​អ្នក​ត្រូវ​សរសេរ​ឈ្មោះ​របស់ website ដែល​អ្នក​ចង់​រក្សាទុក ហើយ​អ្នក​ត្រូវ​ចុច Add ដែល​នៅ​ខាងលើ​នៃ​ជ្រុង​ខាងស្ដាំ​ដើម្បី​បន្ថែម​ទៅកាន់ Home Screen របស់​អ្នក។

 image

នៅពេលនេះ​អ្នក​និង​ទទួលបាន icon ជា​រូបតំណាង​របស់ website ដែល​អ្នក Add វា​មុននេះ ហើយ​អ្នក​ក៏​អាច Add website បានជា​ច្រើន​ទៀតផង​ដែរ៕

image