ព័ត៌មាន

ពិនិត្យមើលលក្ខណៈពិសេសរបស់ HTC Desire 700

HTC Desire 700 គឺជាស្មាតហ្វូនដែលមានរូបរាងស្រដៀងទៅនឹង HTC One ដែរ ។ HTC Desire 700 មានអេក្រង់ទំហំ ៥ អ៊ីងនឹងមានស៊ីមពីរថែមទៀតផង ។ វាបានបំពាក់នូវខួរក្បាលប្រភេទ Snapdragon ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB និងមានរន្ធដោត microSD កាតថែមទៀតផង ។

លើសពីនេះទៅទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 2.1 មេហ្គាភិចសែល មានថាមពលថ្មដែលមានកម្លាំង 2100mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Jelly Bean ថែមទៀតផង ។

 image

ប្រភពៈ sohoa.vnexpress.net