ព័ត៌មាន

GPad ប្រែក្លាយ​ទូរស័ព្ទ​របស់​អ្នកជា Keyboard និង Mous

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ត្រូវបាន​ក្លាយជា​ឧបករណ៍​មួយ​ចាំបាច់​យ៉ាង​ឆាប់រហ័ស​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​ថ្មី​នេះ។ នៅក្នុង​នោះ​ដែល​ក៏មាន​កម្មវិធី​ជាច្រើន​ប្រភេទ​សម្រាប់​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អ្នកប្រើប្រាស់ ដូចជា​កម្មវិធី GPad វា​មាន​សម​ត្តភាព​អាច​ប្រែក្លាយ​ទូរស័ព្ទ​របស់​អ្នក​ទៅជា Mouse និង Keyboard ដែល​វា​បានផ្ដល់​ភាព​ងាយ​ស្រួយ​ក្នុង​ការបញ្ជារ​កុំ​ព្យួ​ទ័​រ​ពីស​ម្ងា​យ។

     ការ​ដំ​ទ្បើង​កម្មវិធី GPad

ជាដំបូង​លោកអ្នក​ត្រូវ​ដំឡើង​កម្មវិធី gPad នៅលើ​ទូរស័ព្ទ Android របស់​អ្នក​ដែលមាន​នៅក្នុង Google Play ហើយ​អ្នក​ក៏ត្រូវ​ដំឡើង​កម្មវិធី gPad លើ​ម៉ាស៊ីន Mac ឬ កុំព្យូទ័រ​ដែល​ប្រើ Windows របស់​អ្នក​តាមរយៈ http://www.gpad.mobi/content/en/setup។ សម្រាប់​ការតភ្ជាប់​វិញ​គឺ​តម្រូវ​ឲ្យ​អ្នកភ្ជាប់​ឧបករណ៍​ទាំងពីរ​តាមរយៈ Bluetooth, USB cable និង WiFi ហើយ​លោកអ្នក​ត្រូវតែ​ដឹង IP របស់​កុំព្យូទ័រ​ផងដែរ។

 image

      ការប្រើប្រាស់​កម្មវិធី GPad

បើក​កម្មវិធី gPad នៅក្នុង​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​បើក​ដំណើរការ​កម្មវិធី។

image

បន្ទាប់មក​បើក​កម្មវិធី gPad នៅលើ​ទូរស័ព្ទ​របស់​អ្នក​ជ្រើស  ‘Settings’ ហើយ​បន្ទាប់មក​ជ្រើស ‘Connection type’ ។ នៅក្នុង​ប្រភេទ​នៃ​ការតភ្ជាប់​នេះ​លោកអ្នក​ជ្រើស​រវាង​ប្រព័ន្ធ WiFi ឬ Bluetooth និង​ការតភ្ជាប់​ពី​ខ្សែ USB ។

image

បន្ទាប់ពី​អ្នក​ជ្រើសរើស​ប្រភេទ​នៃ​ការតភ្ជាប់​បាន​ហើយ អ្នក​ត្រូវ​ត្រឡប់​ទៅ​ទំព័រ  ‘Settings’ វិញ​ត្រូវ​ហើយ​ចុច​លើ​ពាក្យ​ថា ‘Scan’ ។ នោះ​លោកអ្នក​បានឃើញ​ឈ្មោះ​កុំព្យូទ័រ​របស់​អ្នក​ជាមិនខាន។ប្រសិនបើ​លោកអ្នក​មិនឃើញ​អ្នក​អាច​ចូលទៅ​កាន់ Settings វិញ​ហើយ​ចុច​លើ &#039‘IP address&#039 ដើម្បី​បញ្ចូល IP កុំ​ព្យួ​ទ័​រ​របស់​អ្នក​ប្រសិនបើ​ការតភ្ជាប់​របស់​អ្នក​មិន​ជោគជ័យ​តាមរយៈ​ប្រព័ន្ធ WiFi ។

image

ឥឡូវ​នេះ​ត្រឡប់​ទៅ​ម៉ឺនុយ​របស់ gPad ដែលនៅ​លើ​ទូរស័ព្ទ​របស់​អ្នក​វិញ។​ ចុចបើក “touchpad &#039 រួចវានិងបង្ហាញផ្ទាំងដូចរូបភាពខាងក្រោមនេះដែលបញ្ជាប់ថាអ្នក​​អាច​គ្រប់គ្រង កុំព្យូទ័រ​ពី​ទូរស័ព្ទ​របស់​អ្នក​​ពី​ចម្ងាយហើយ។ ការបញ្ជារនេះអាចធ្វើទៅបាន​ដរាបណាទូរស័ព្ទ​របស់​អ្នក​នៅ​តែ​បាន​តភ្ជាប់​ទៅ​កុំព្យូទ័រ​របស់​អ្នក​តាមរយៈ​ប៊្លូ​ធូ​ស ឬ ​ប្រព័ន្ធ WiFi និងតាមរយៈ​ខ្សែ USB។

image

លោកអ្នក​អាច​បើក​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ទៅ​ជា​ការ​បញ្ជា​ពី​ចម្ងាយ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក​។ លោកអ្នកអាចប្រើប្រាស់វាធ្វើជា mouse ​ដើម្បីងាយស្រួលបញ្ជារ ​កុំព្យូទ័រ, laptop និង Mac របស់អ្នកពី​ចម្ងាយ​តាម​រយៈ​ការបង្ហាញស្លាយ​​​ PowerPoint ​រួមជាមួយការបង្ហាញ​វីដេអូ​ជា​មួយ​នឹង touchpads នេះបានផងដែរ។ ដូច​​​ដែល​អ្នកបានមើល​ឃើញ​នៅ​រូបភាពខាង​ក្រោម​ដែលវាមានជម្រើសជាច្រើនសម្រាប់ការ​បញ្ជា​ពី​ចម្ងាយ​ដើម្បីផ្ដល់ភាពងាយស្រួលទៅលឲដល់អ្នកប្រើប្រាស់​​។

image

ប្រសិន​បើ​អ្នក​ចង់​ធ្វើបទបង្ហាញនៅ​លើ​កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក កម្មវិធី​ GPad នេះ​អាច​ជា​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​ប​ណ្តោះ​អាសន្ន​ផ្ទាល់​ខ្លួនមួយ​ដែលផ្ដល់វាភាពងាយ ស្រួលដល់អ្នក៕