ព័ត៌មាន

Windows 8.1 ដែលធ្វើកំណែទម្រង់នឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗនេះ

សម្រាប់អ្នកដែលកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8.1 ប្រហែលជារង់ចាំនូវកំណែទម្រង់ថ្មីរបស់ក្រុមហ៊ុន Microsoft ។ យោងទៅតាមលោក Jo Foley ដែលជាអ្នកដំនាងឲ្យក្រុមហ៊ុន Microsoft បាននិយាយឲ្យដឹងថា ក្រុមហ៊ុន Microsoft មានគម្រោងនឹងដាក់ការ Update នៅលើប្រព័ន្ធប្រតិបត្តិការ Windows 8.1 នៅអំឡុងដើមខែមេសាខាងមុខនេះ ។

 image

លោកបានបន្ថែមទៀតថា ការកំណែទម្រង់នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី 8 ខែមេសា ដោយធ្វើការកំណែទម្រង់ទៅលើការប្រើ Mouse និង Keyboard ។​

ម្យ៉ាងវិញទៀត Microsoft ក៏បានកំណែទម្រង់ទៅលើ Desktop Taskbar ក៏ដូចជា Context sensitive, Search និង Power Button ជាដើម ។

ប្រភពៈ Microsoft