ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ គឺជាថ្ងៃបុណ្យមួយ ដែលមនុស្សគ្រប់ៗ គ្នាស្គាល់ ជាពិសេសយវុវ័យ សម័យថ្មី ពួកគាត់តែងតែមានផ្កា ឬវត្ថុអនុស្សាវរីយផ្សេងៗ ដើម្បីជូនដល់មិត្តភ័ក្រ ក្រុមគ្រួសារ និងមនុស្ស ជាទីស្រលាញ់របស់គាត់ ។
ដោយឡែកសួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ នឹងរៀបចំកម្មវិធី សំរាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដោយផ្តល់ជូននូវកាដូពិសេស សំរាប់ក្រុមគ្រួសារ មិត្តភ័ក្រ ក៏ដូចជាគូស្នេហ៍ផងដែរ ដោយលោកអ្នកគ្រាន់ តែស្លៀកសំលៀកបំពាក់ជាលក្ខណៈគ្រួសារ ឬគូស្នេហ៍ នោះលោកអ្នកទិញសំបុត្រជិះឧបករណ៍កម្សាន្តតែម្នាក់ប៉ុណ្ណោះ លោកអ្នកអាចលេងបានទាំងអស់គ្នាសំរាប់ឧបករណ៍នោះ ។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកនិងបានរីករាយជាមួយការប្រគុំតន្ត្រី ដែលមានការចូលរួមពីកញ្ញា ផាន់ វីវីរ៉ា និងតារាកប្លែង នាយសង់ស៊ីស រួមជាមួយអ្នកនាង កាឆយ ផងដែរ ។
សូមកុំភ្លេចណា ! អញ្ជើញមកទទួល និងបង្ហាញពីសេចក្តីស្រលាញ់ សម្រាប់មិត្តភ័ក្រ និងក្រុមគ្រួសារ នៅឌ្រីមលែនឌ៍ ថ្ងៃទី ១៤ កុម្ភះ ២០១៤ នេះទាំងអស់គ្នា!
សំបុត្រចូលកម្សាន្តលក់តម្លៃ ២០០០ រៀលធម្មតា។