ប្រសិនបើលោកអ្នកជាឪពុកម្តាយហើយអ្នកមិនចង់ឲ្យកូនរបស់អ្នកបើកមើក website ចំនួនដែលវាមិនល្អសម្រាប់កូនដ៏ជាទីស្រលាញ់របស់អ្នលនៅលើទូរស័ព្ទ iPhone ឫ iPad របស់ពូកគេ។នៅពេលនេះក្រុមការងារយើងខ្ញុំបានជ្រើសរើសពីវិធីដ៏ល្អសម្រាប់ Block នូវ website ណាមួយដែលអ្នកចង់Block លើឧបករណ៍របស់ពួកគេ។ សំណាងល្អដែលប្រព័ន្ធដំណើរការដោយ iOS 7 វាបានអនុញ្ញាតឱ្យអ្នកធ្វើវាបានយ៉ាងងាយស្រួល។
1.ជាដំបូកអ្នកត្រូវចុចលើ Settings ដែលនៅលើអេក្រង់ទូរស័ព្ទ iPhone ឬក៏ iPad របស់អ្នកនិងចុចលើពាក្យថា General។
2.ត្រង់ចំនុចនេះអ្នកត្រូវបើក Restrictions និងត្រូវដាក់passcode បើ Restrictions របស់អ្នកបានបើករួចហើយ។
4.អ្នកត្រូវដាក់លេខសំងាត់ដើម្បីការពារកុំឲ្យអ្នកផ្សេងអាចបិទវាបានរួមហើយអ្នកត្រូវចុចពាក្យថា Websites ដែលវានៅក្រោមផ្ទាំង Allowed Content ។
5.ឥឡូវនេះអ្នកចុចលើ Limit Adult Content ដែលស្ថិតនៅខាងក្រោមផ្ទាំងរបស់ Allowed Websites បន្ទាប់មកទៀតអ្នកត្រូវចុចលើពាក្យថា Add a Website ដែលនៅខាងក្រោមពាក្យ Never Allow ហើយនៅទីបញ្ចប់លោកអ្នកត្រូវវាយ URL ឲ្យបានពេញលេញនៃ website ណាមួយដែលអ្នកចង់ Block ហើយត្រូវចុច Done ដែលវាស្ថិតនៅលើ keyboard ។
នៅពេលនេះលោកអ្នកនិងបានឃើញឈ្មោះរបស់ website ដែលអ្នកចង់ Block មុននេះនៅលើខាងក្រោម Never Allow ហើយអ្នកអាចបន្ថែម website ជាច្រើនទៀតបានផងដែរ៕