ព័ត៌មាន

ពិនិត្យមើលលក្ខណៈពិសេសរបស់ស្មាតហ្វូន Xperia ស៊េរីថ្មី

យោងទៅតាមគេហទំព័រ Phone Arena បានឲ្យដឹងថា Sirius Xperia D6503 នឹងធ្វើការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2014 ដែលនឹងប្រព្រឹត្តិទៅនៅចុងខែកុម្ភៈនេះនៅក្នុងប្រទេសអេស្ប៉ាញ ។

 image

ស្មាតហ្វូនមួយនេះ បំពាក់មកជាមួយនូវខួរក្បាលប្រភេទ Snapdragon 4 មានអង្គចងចាំទំហំ 3GB ទ្រទ្រង់នូវកាមេរ៉ាកម្រិត 4K និងមានកាមេរ៉ាដែលមានទំហំ 20.7 មេហ្គាភិចសែល ដែលថតរូបក្នុងកម្រិតភាពច្បាស់ Full HD ។ ចំនែកការថតវិដេអូវិញ វាមានសមត្ថភាពថតក្នុងកម្រិតល្បឿន 60 Frames ក្នុងមួយវិនាទី និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4.2 ថែមទៀតផង ។
ប្រភពៈ Sony