ព័ត៌មាន

LG G Pro 2 នឹងទ្រទ្រង់នូវ 4K Video Recording

តាមពិតទៅ LG G Pro 2 នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 13 ខែកុម្ភៈខាងមុខនេះហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ។ យោងទៅតាម AnTuTu Benchmark បានឲ្យដឹងថា LG G Pro 2 នឹងបំពាក់មកជាមួយនូវអេក្រង់ Touchscreen 6 អ៊ីងកម្រិត Full HD ថែមទៀតផង ។

 image

ស្មាតហ្វូនមួយនេះបានបំពាក់នូវខួរក្បាលប្រភេទ Snapdragon ដែលមានល្បឿន 2.26GHz មានអង្គចងចាំទំហំ 3GB និងមានក្រាហ្វិកកាតប្រភេទ Andreno 330 និងមានមេម៉ូរីខាងក្នុងទំហំ 32GB ។ លើសពីនេះទៅទៀត G Pro 2 បានបំពាក់នូវកាមេរ៉ាខាងក្រោយដែលមានទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយទំហំ 2.1 មេហ្គាភិចសែល និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 ថែមទៀតផង ។

ប្រភពៈ Samsung