ព័ត៌មាន

eBay ដេញថ្លៃស្មាតហ្វូនដែលតំឡើងហ្គេម Flappy Bird

នាពេលថ្មីៗនេះ​ នៅលើ eBay បានដាក់ដេញថ្លៃនូវស្មាតហ្វូនដែលបានតំឡើងហ្គេមឈ្មោះ Flappy Bird រួចរាល់ហើយខណៈពេលដែលពេលនេះវាត្រូវបានលុបចេញពី App Store ។

 image

ការចាប់ដេញថ្លៃនេះគឺចាប់ផ្តើមពីតម្លៃ 14, 99 ដុល្លារអាមេរិច ។ យើងបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះហ្គេមនេះត្រូវបានលុបចេញពី App Store ខណៈពេលនេះហើយបានធ្វើអោយរាល់ឧបករណ៍ដែលបានដំឡើងហ្គេមនេះរួចហើយចាប់ផ្តើមកើនតម្លៃលក់ថ្លៃជាង មួយពាន់ដុល្លារ ។

យ៉ាងណាមិញ​ eBay មានសិទ្ធិក្នុងការដាក់លក់នៅក្នុងតម្លៃណាក៏ដោយព្រោះនេះជាសិទ្ធិរបស់ eBay ហើយក្រុមហ៊ុន Apple មិនអាចលូកដៃចូលមកពាក់ព័ន្ធបានទេ ។

ប្រភពៈ sohoa.vnexpress.net