ព័ត៌មាន

Hanet ជាម៉ាស៊ីន Karaoke តំបូងបង្អស់ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android

Android Hanet គឺជាម៉ាស៊ីន Karaoke តំបូងបង្អស់ដែលបញ្ជាដោយឧបករណ៍ Tablet ឬ ស្មាតហ្វូន ។ អ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងទៅលើឧបករណ៍មួយនេះបានដោយគ្រាន់តែតម្លើងកម្មវិធី SmartListHanetHDAir តែប៉ុណ្ណោះ ។ កម្មវិធីនេះគឺត្រូវការ Activated ដោយចំណាយទឹកប្រាក់ប្រមាណជា 70 ដុល្លារសហរដ្ឋអាមេរិច ប៉ុន្តែនៅសប្តាហ៍តំបូងមិនមានការគិតប្រាក់នោះទេ ។

ឧបករណ៍មួយនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.0.4  នឹងភ្ជាប់ទំនាក់ទំនងទៅកាន់អ៊ីនធឺណែតតាមរយៈ WiFi ឬ Wireless LAN ។

 image

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ Hanet Air HD មួយនេះបានបំពាក់នូវខួរក្បាលប្រភេទ ARM Cortex A9 ដែលមានល្បឿន 800MHz មានអង្គចងចាំទំហំ 1GB និង ROM ទំហំ 2 GB មានបំពាក់នូវរន្ធដោត USB 2.0 ចំនួន 4 មានរន្ធដោត SDHC Card រន្ធដោត HDMI និង RCA Wi-Fi ថែមទៀតផង ។