ព័ត៌មាន

Samsung Galaxy Mega Plus ធ្វើការ Upgrade អេក្រង់ដល់ទំហំ 5.8 អ៊ីង

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការ Upgrade នូវ Galaxy Mega Plus ជាមួយនឹងទំហំអេក្រង់ធំជាងមុនគឺ 5.8 អ៊ីង ។ ស្មាតហ្វូនមូយនេះបានបំពាក់ជាមួយនូវខួរក្បាលប្រភេទ Dual-Core ដែលមានល្បឿន 1.4 GHz ជាមួយកម្រិតភាពច្បាស់ 540 x 960 ភិចសែល ថែមទៀតផង ។

 image

លើសពីនេះទៀត វាបានភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ 8 មេហ្គាភិចសែល និងមានថាមពលថ្មដែលមានកម្លាំងថាមពល 2600 mAh និងមានរន្ធដោតមួយចំនួនដូចជា MHL, GPS + GLONASS, GPS, NFC, Bluetooth 4.0 និង Wi-Fi ទៀតផង ។

ម្យ៉ាងវិញទៀត ស្មាតហ្វូនមួយនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android និងប្រើប្រាស់នូវតិចណូឡូជី Touch Wiz UI និងបន្ថែមនូវកម្មវិធីមួយចំនួនទៀតផងដែរ ។

ប្រភពៈ Samsung