ព័ត៌មាន

Nokia ស្មាតហ្វូនបង្ហាញខ្លួនយ៉ាងស្រស់ស្អាត

នាពេលថ្មីៗនេះ ក្រុមហ៊ុន Nokia បានធ្វើការបង្ហាញនូវ Nokia X ដែលមានសមត្ថភាពខ្ពស់គឺវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android ដំបូងបង្អស់ ។

គេរំពឹងទុកថា នៅថ្ងៃ MWC 2014 ខាងមុខនេះ Nokia មួយនេះនឹងដាក់បង្ហាញដើម្បីប្រកួតប្រជែងជាមួយនឹង Amazon និង Kindle Fire ។

 image

ស្មាតហ្វូនមួយនេះបានបំពាក់នូវ Android OS 4.4 KitKat ដែលមានខួរក្បាលដែលមានល្បឿន 1GHz មាន RAM ទំហំ 512 MB មានកាមេរ៉ាទំហំ 5MP មានអេក្រង់ទំហំ 4 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ QVGA ថែមទៀតផង ។

លើសពីនេះទៀត វាក៏បានបំពាក់នូវប្រព័ន្ធ 3G ទ្រទ្រង់ស៊ីមពីរ និងមានរន្ធដោត microSD ក៏ដូចជា ថ្មដែលមានកម្លាំងថាមពល 1500 mAh ផងដែរ។

ប្រភពៈ Nokia