ព័ត៌មាន

Huawei បង្កើតស្មាតហ្វូន និង Tablet ដំណើរការប្រព័ន្ធ 4G

នាពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្កើតនូវស្មាតហ្វូនស៊េរីថ្មី និង Tablet ស៊េរីថ្មីដែលបានបំពាក់ប្រព័ន្ធ 4G ។ MediPad M1 គឺជា Tablet ដែលមានទំហំ 8 អ៊ីងជាមួយនឹងអេក្រង់ 1280 x 800 មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.6GHz មានអង្គចងចាំទំហំ 768MB មានមេម៉ូរីខាងក្នុងទំហំ 16GB មានថ្មដែលមានថាមពល 4800mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean ថែមទៀតផង ។

 image

លើសពីនេះទៀត វាបានបំពាក់នូវកាមេរ៉ាខាងក្រោយដែលមានទំហំ 13MP និងមានកាមេរ៉ាខាងក្រោយទំហំ 5MP ។ Huawei Ascend G6 ជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ទំហំ 4.5 អ៊ីងកម្រិត qHD មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB មាន microSD កាត និងមានថ្មដែលមានកម្លាំងថាមពល 2000 mAh ។

ប្រភពៈ Huawei