ព័ត៌មាន

ក្រុមហ៊ុន Samsung បង្ហាញ Chromebook 2 ដែលសម្បកធ្វើពីស្បែក

Chromebook 2 គឺជាកុំព្យួទ័រស៊េរីថ្មីដែលមានពីរទំហំសម្រាប់ជ្រើសរើសគឺទំហំ 11.6 អ៊ីង និងទំហំ 13.3 អ៊ីង និងបានបំពាក់នូវ Chip ប្រភេទ Octa Exynos ថែមទៀតផង ។

 image

បន្ទាប់ពីរូបភាពរបស់វាត្រូវបានបែកធ្លាយនៅលើអ៊ីនធឺណែតមក ក្រុមហ៊ុន Samsung បានបង្ហាញ Chromebook 2 ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS និងមានសម្បកស្បែកដែលមានលក្ខណៈស្រដៀងទៅនឹង Galaxy Note 3 ផងដែរ ។ លើសពីនេះទៀត វាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅសម្រាប់ទំហំអេក្រង់ 11.6 អ៊ីង និងសម្រាប់ទំហំ 13.3 អ៊ីងវាមានតែពណ៌ប្រផេះតែប៉ុណ្ណោះ ។

អេក្រង់ទំហំ 11.6 អ៊ីង មានកម្រិតភាពច្បាស់ 1366 x 768 ភិចសែល មានខួរក្បាលប្រភេទ 5 Octa Exynos ដែលមានល្បឿន 1.3GHz ចំណែកឯអេក្រង់ទំហំ 13.3 អ៊ីង មានកម្រិតភាពច្បាស់ 1920 x 1080 ភិចសែល មានខួរក្បាលប្រភេទ 5 Octa Exynos ដែលមានល្បឿន 2.1GHz មានអង្គចងចាំទំហំ 4GB មានមេម៉ូរីដែលមានទំហំ 16GB មានរន្ធដោត microSD កាត មានកាមេរ៉ាដែលមានកម្រិត 720p HD មានរន្ធដោត HDMI និងមានរន្ធដោត USB 3.0 និង USB 2.0 ថែមទៀតផង ។

Chromebook 2 នេះមានតម្លៃ $320 សម្រាប់ទំហំ 11.6 អ៊ីងនឹងតម្លៃ $400 សម្រាប់ទំហំ 13.3 អ៊ីងហើយឧបករណ៍ទាំងពីរនេះនឹងដាក់លក់នៅខែមេសាខាងមុខនេះហើយ ។

ប្រភពៈ Samsung