ព័ត៌មាន

Galaxy S5 នឹងមានតម្លៃរហូតទៅដល់ $1,000

កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ទើបតែបានបង្ហាញ Samsung Galaxy S5 ជាផ្លូវការក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានពត៌មានជាក់លាក់ណាមួយបង្ហាញពីតម្លៃពិតប្រាកដរបស់វានៅឡើយទេ ។ ក្រុមហ៊ុន Samsung បានប្រកាសថា Galaxy S5 នឹងដាក់លក់នៅលើទីផ្សារនៅពាក់កណ្តាលខែមេសា នៅលើប្រទេសប្រមាណជា 150 ប្រទេស ។ ស្របពេលជាមួយគ្នានេះដែរ យោងតាមគេហទំព័រ Sammobile បានរាយការណ៍ថា Galaxy F ក៏នឹងបង្ហាញខ្លួនផងដែរនៅខែឧសភាជាមួយនឹងស្រោមលោហៈ មាន Chip ទំហំ 64 bit និងមានអេក្រង់ 2K ផងដែរ។

 image

ស្របពេលនេះដែរ នៅសហព័ន្ធអ៊ីរ៉ុបបានអនុញ្ញាត្តិឲ្យធ្វើការកក់ទិញហើយ នូវ Galaxy S5 16GB មានតម្លៃ 920 ដុល្លារអាមេរិច ។

ប្រភពៈ SamMobile