នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបង្ហើបពត៌មានជាផ្លូវការថា Galaxy Tab 12.2 Pro នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិចនៅថ្ងៃទី 9 ខែមិនាឆាប់ៗនេះហើយ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់អាចធ្វើការកក់ទិញតាមរយៈគេហទំព័រ Amazon, Best Buy, Walmart, Newegg, Fry’s, Tiger Direct, និង PC Richard & Sons ។
Galaxy Tab 12.2 Pro នេះមានអេក្រង់ទំហំ 12.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1600 ភិចសែល មានខួរក្បាលប្រភេទ Snapdragon ដែលមានល្បឿន 2.3GHz និងមានអង្គចងចាំទំហំ 3GB មានទម្ងន់ត្រឹមតែ ៧៤០ ក្រាមតែប៉ុណ្ណោះ ។Galaxy Tab 12.2 Pro នេះនឹងដាក់លក់ក្នុងតម្លៃ 650 ដុល្លារអាមេរិច ។
ប្រភពៈ Samsung