ព័ត៌មាន

Amazon នឹងដាក់លក់ Kindle Amazon នៅឆ្នាំនេះ

យោងទៅតាមពត៌មានរបស់ Amazon បានឲ្យដឹងថា Kindle Fire Tablet ស៊េរីថ្មីនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំនេះហើយ ។ លើសពីនេះទៀត Amazon គ្រោងនឹងចេញឧបករណ៍ចំនួនពីរនៅក្នុងពេលជាមួយគ្នាដោយបំពាក់នូវ 3D Sensor ថែមទៀតផង ។

 image

ពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា Amazon នឹងបំពាក់នូវកាមេរ៉ាចំនូនបួននៅគ្រប់ជ្រុងទាំងអស់ដើម្បីចាប់យកនូវចលនាភ្នែករបស់អ្នកប្រើប្រាស់ដើម្បីបង្កើតជារូបភាព 3D ។

ក្រុមហ៊ុន Amazon បានបន្ថែមទៀតថា ក្រុមហ៊ុនរបស់ខ្លូននឹងមិនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាដាច់ខាតតែបែជាងាកមកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ FireOS វិញ ។

ប្រភពៈ Amazon