ព័ត៌មាន

ក្រុមហ៊ុន Apple រាយការណ៍ថា iPhone 6 ចំនួន 90 លានគ្រឿងត្រូវបានកក់ទិញ

ទោះបីជា iPhone 6 នៅមិនទាន់បានប្រកាសដាក់លក់ជាផ្លូវការនោះក៏ក្រុមហ៊ុន Apple បានរាយការណ៍ថា ស្មាតហ្វូនមួយនេះមានអ្នកកក់ទិញចំនូន 90 លានគ្រឿងហើយ ។ ប្រភពពត៌មានមួយចំនួននិយាយថា ស្មាតហ្វូនមួយនេះមានការបង្រួមគែមឲ្យខ្លីហើយពង្រីកអេក្រង់ដែលមានទំហំចាប់ពី 4.8 ដល់ 5.3 អ៊ីង ។

 image

គួរបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទីបួននៅក្នុងឆ្នាំ 2013 ក្រុមហ៊ុន Apple បានលក់ដាច់ iPhone បានចំនួន 51 លានគ្រឿង ។ សម្រាប់ iPhone ជំនាន់ទីប្រាំបីនេះ iPhone មានគម្រោងពង្រឹងផ្នែកកាមេរ៉ា ពង្រឹងផ្នែក Wireless បំពាក់នូវ Chip A8 64-bit និងកាត់បន្ថយការប្រើប្រាស់ថាមពលថ្មនៅលើអេក្រង់ផងដែរ ។

ប្រភពៈ Apple