ព័ត៌មាន

Android Smartphone របស់ HTC បំពាក់នូវ Chip 8 តំបូងបង្អស់

បន្ទាប់ពីបានទទួលជោគជ័យទៅលើ HTC One រួចមកហើយ ពេលនេះក្រុមហ៊ុន HTC បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលបានបំពាក់នូវ Chip Media Tek 8 ដែលមានល្បឿន 1.7 GHz និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ដំបូងបង្អស់ ។ ជាមួយគ្នានេះផងដែរ ស្មាតហ្វូន Android របស់ HTC នេះបានបំពាក់នូវអង្គចងចាំទំហំ 1GB មានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720p HD និងមាន 5 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស ពណ៌ខ្មៅ ពណ៌លឿង ពណ៌ក្រហម និងពណ៌ខៀវសម្រាប់ជ្រើសរើស ។

 image

លើសពីនេះទៀត យោងទៅតាមគេហទំព័រ PhoneArena បានបង្ហាញថា ស្មាតហ្វូនមួយនេះបានដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 និងមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល ជាមួយនឹងភ្លើងហ្លាស់អំពូល LED ថែមទៀតផង ។

 image

ប្រភពៈ HTC