ព័ត៌មាន

ZTE Grand SII នឹងបំពាក់នូវអង្គចងចាំទំហំ 4GB

នៅក្នុងព្រឹត្តិការណ៍ CES 2014 ក្រុមហ៊ុន ZTE បានបង្ហាញនូវស្មាតហ្វូន Grand SII ដែលបានបំពាក់នូវខួរក្បាលប្រភេទ Quad-Core Snapdragon 801 ដែលមានល្បឿន 2.3GHz និងមានអង្គចងចាំទំហំ 4GB ។

 image

អ្វីដែលគួរឲ្យអស្ចារ្យទៀតនោះគឺថា ស្មាតហ្វូនមួយនេះបានបំពាក់នូវកាមេរ៉ាទំហំ 13 មេហ្គាភិចសែល មានអេក្រង់ទំហំ 5.5 អ៊ីងដែលបង្ហាញរូបភាពក្នុងកម្រិត 1080 p មានថ្មដែលមានកម្លាំងថាមពល 3000 mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ថែមទៀតផង ។

ប្រភពៈ G for Games