ព័ត៌មាន

Ultra T2 Xperia ជា Phablet ដ៏ទំនើបរបស់ក្រុមហ៊ុន Sony

នាពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានបង្ហាញនូវ Phablet ស៊េរីថ្មីរបស់ខ្លួនដែលមានអេក្រង់ទំហំ 6 អ៊ីងដ៏ទំនើប និងអស្ចារ្យនោះគឺ Ultra T2 Xperia ។ Phablet មួយនេះមានកម្រិតភាពច្បាស់ 720p មានបំពាក់នូវតិចណូឡូជី IPS តិចណូឡូជី និងមានអេក្រង់ប្រភេទ Multi-touchscreen ទោះបីជាអ្នកពាក់ស្រោមដៃក៏អាចប៉ះអេក្រង់ឲ្យដំណើរការបានដែរ ។

 image

គួរបញ្ជាក់ថា Ultra Xperia T2 នេះបានបំពាក់នូវខួរក្បាលប្រភេទ Quad-Core Snapdragon Chip 400 ដែលមានល្បឿន 1.4GHz មានអង្គចងចាំទំហំ 1GB មានមេម៉ូរីខាងក្នុងទំហំ 8GB មានរន្ធដោតកាត និងមានថ្មដែលមានកម្លាំងថាមពល 3000 mAh ។ Ultra Xperia T2 នេះក៏បំពាក់នូវកាមេរ៉ាទំហំ 13 មេហ្គាភិចសែល ទ្រទ្រង់នូវស៊ីមពីរ និងប្រើប្រាស់នូវ Auto Beauty Face ថែមទៀតផង ។

ប្រភពៈ Sony