ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Firefox 2.0 សម្រាប់ទូរស័ព្ទដាក់ឲ្យដំណើរការជាផ្លូវការហើយ

Firefox ត្រូវបានគេស្គាល់ថាជា Browser ដ៏ល្បីល្បាញនិងរកបានប្រាក់ចំណូលបានយ៉ាងច្រើនផងដែរបើធៀបនឹងក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុន Google (Chrome) និង ក្រុមហ៊ុន Microsoft (Internet Explorer) ជាដើម ។ បន្ទាប់ពី Firefox បានទទួលជោគជ័យក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញថា ប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទគឺ Firefox OS មិនអាចប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS បាននៅឡើយទេ ។

 image

នាពេលថ្មីៗនេះ នៅលើគេហទំព័រ Twitter បានបង្ហោះថា ប្រព័ន្ធប្រតិបត្តិការ Firefox OS 2.0 បានដាក់ឲ្យដំណើរការជាផ្លូវការហើយក៏ប៉ុន្តែគេសង្កេតឃើញថា នៅមិនទាន់មានភាពខុសប្លែកអ្វីពី Version ជំនាន់មុនទេ ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធប្រតិបត្តិការ Firefox OS នេះគឺបង្កើតឡើងទាំងស្រុងពីភាសា HTML5 និងJavaScript ។

ប្រភព៖ MyDrivers