ព័ត៌មាន

ទូរទស្សន៍អេក្រង់ចាប់ពី 32 អ៊ីងនឹងវាយលុកទីផ្សារចាប់ពីខែមេសានេះ

យោងទៅតាមពត៌មានរបស់ TV Digital បានឲ្យដឹងថា ចាប់ពីខែមេសានេះ គេសង្កេតឃើញថាទូរទស្សន៍ដែលមានអេក្រង់ចាប់ពី 32 អ៊ីងបានចាប់ផ្តើមវាយលុកទីផ្សារ នឹងទទួលបានទីផ្សារយ៉ាងខ្លាំង ។ លើសពីនេះទៅទៀត ចំពោះទូរទស្សន៍ដែលមានអេក្រង់តូចចាប់ផ្តើមលែងទទួលបានការគាំទ្រពីសំនាក់អ្នកប្រើប្រាស់ ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីទូរទស្ស៍អេក្រង់ 32 អ៊ីងនេះមក គេបានប្រើប្រាស់តិចណូឡូជី Digital TV ដូចជា LCD, PDP, LED, OLED និង DVB-T2/MPEG4 ជាដើម ។

 image

ចាប់តាំងពីពេលដែលទូរទស្សន៍អេក្រង់ 32 អ៊ីងនេះចាប់ផ្តើមវាយលុកទីផ្សារមក គេសង្កេតឃើញថា មានក្រុមហ៊ុនធំៗជាច្រើនចាប់ផ្តើមងាកមកស្រាវជ្រាវតិចណូឡូជីថ្មីៗក៏ដូចជាពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Sony ក្រុមហ៊ុន​ Samsung ក្រុមហ៊ុន LG និងក្រុមហ៊ុន Panasonic ជាដើម ។

ប្រភព៖ sohoa.vnexpress.net