ព័ត៌មាន

ស្មាតហ្វូន Nokia X មានតម្លៃថោកជាងគេក្នុងតិចណូឡូជីចុងក្រោយ

នាពេលថ្មីៗនេះ ស្មាតហ្វូន Nokia X ត្រូវបានគេរាប់បញ្ជូលថាជាស្មាតហ្វូនតំបូងបង្អស់ដែលបំពាក់នូវ Android Platform នឹងមានតម្លៃសមរម្យដែលអាចចាត់ទុកថា វាជាស្មាតហ្វូនថោកក្នុងសម័យតិចណូឡូជីចុងក្រោយនេះ ។ លើសពីនេះទៅទៀតកាលពីពេលមុននេះ សូម្បីតែឈ្មោះរបស់វាក៏មានបញ្ហាចំរូងចំរាស់ដែរគឺ “Nokia + Android” ក្រោយមកវាក៏មានឈ្មោះជាផ្លូវការថា Nokia Normandy ដែលគេហៅម្យ៉ាងទៀតថា Nokia X ។

 image

មិនត្រឹមតែកម្មវិធីដ៏សំបូរបែប ជាមួយនឹងតិចណូឡូជីថ្មីៗប៉ុណ្ណោះទេ សូម្បីតែរូបរាងក៏ដូចជា ពណ៌របស់វាវិញគឺសុទ្ធតែទាក់ទាញយ៉ាងខ្លាំង ។ កម្មវិធីដែលមានឥទ្ធិពលនៅលើស្មាតហ្វូនមួយនេះគឺ Nokia Maps, Nokia MixRadio, Microsoft និងកម្មវិធីមួយចំនូនទៀត ដែល 75% សុទ្ធសឹងជាកម្មវិធីរបស់ Android ។

Nokia X មាន ៦ ពណ៌សម្រាប់ជ្រើសរើសគឺ៖ ពណ៌ក្រហម ពណ៌លឿង ពណ៌ស ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌បៃតង ។

 image

ប្រភព៖ Nokia