យើងបានដឹងរួចមកហើយថា HTC One 2014 នេះជាស្មាតហ្វូនដែលទទួលបានពានរង្វាន់នៃការច្នៃប្រឌិតនិងមានការរចនាជាមួយនឹងភាពទាក់ទាញគួរជាទីពេញចិត្ត ។ ស្មាតហ្វូនមួយនេះបានបំពាក់នូវកាមេរ៉ាចំនួនពីរដែលប្រើប្រាស់នូវតិចណូឡូជី Pre-Focus Photograph ថែមទៀតផង ។
ចំនែកសម្បកការពារស្មាតហ្វូន HTC One 2014 នេះវិញបានរចនាឡើងជាមួយនឹងប្រហោងតូចៗជាច្រើនដែលអនុញ្ញាត្តិឲ្យបង្ហាញពត៌មានទៅកាន់អ្នកប្រើដូចជា ម៉ោង អាកាសធាតុ ការហៅទូរស័ព្ទជាដើម ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងថា តើ HTC One 2014 មានដាក់លក់មកជាមួយនូវសម្បកការពារដ៏អស្ចារ្យនេះ ឬក៏អត់ ។
ប្រភព៖ sohoa.vnexpress.net