ព័ត៌មាន

តើ Facebook App នៅលើទូរស័ព្ទត្រូវបានបិទមែនទេ?

នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គមដ៏ធំ Facebook ចាប់ផ្តើម ជូនដំណឹងទៅ អ្នកប្រើប្រាស់នៅ បារាំង អង់គ្លេស និងប្រទេសមួយ ចំនួន ទៀតនៅអឺរ៉ុប អោយបានជ្រាបថា អ្នកប្រើប្រាស់ ទាំងអស់នឹងមិនអាចទទួលសារ ឬឆ្លើយ​តបសាររបស់អ្នក តាមកម្មវធី Facebook App ទៀតឡើយលុះត្រាតែអ្នកប្រើប្រាស់កម្មវិធី Facebook Messenger ដើម្បីអាចទទួល ឬឆ្លើយ​តបសារ​បាន ។ សេចក្តីប្រកាសនេះ បានធ្វើអោយ អ្នកប្រើប្រាស់ ជាច្រើនមានការ ភ្ញាក់ផ្អើលថា ហេតុអ្វី បានជា Facebook ធ្វើបែបនេះ?

សព្វថ្ងៃនេះ Facebook គឺជាបណ្តាញសង្គម មួយដ៏ធំដែល បានគ្របដណ្តប់ អ្នកប្រើប្រាស់ទូទាំង ពិភពលោក មិនថាអ្នកប្រើ កុំព្យូទ័រ ឬទូរស័ព្ទ ។ បច្ចុប្បន Facebook មានកម្មវិធី ២ សំរាប់ទូរស័ព្ទទី ១ គឺ Facebook App ដែលអាចអោយ យើងឆែកមើល Facebook របស់យើង ហើយថែមទាំង អាចទទួលឬ ឆ្លើយឆ្លងសារ បានទៀតផង ចំណែកទី ២ គឺជា Facebook Messenger ដែលជា​កម្មវិធី អាចអោយអ្នក ប្រើប្រាស់ ផ្ញើរសារឬ ទទួលសាររបស់ Facebook លឿនជាង Facebook ធម្មតា ។

image

បើតាមសំដីរបស់អ្នកតំណាងរបស់ Facebook បានអោយដឹងថា ការធ្វើបែបនេះ គឺដើម្បីចង់អោយ អ្នកប្រើប្រាស់ទាំងអស់ បានប្រើប្រាស់ ការទទួល និងផ្ញើរសារ បានលឿនជាងមុន ហើយអាច​ស្គាល់ និងប្រើប្រាស់ កម្មវិធីជាច្រើន ដូចជា ការផ្ញើរសំលេង និងខលដូចទូរស័ព្ទជាដើម ក៏ដូចជាប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន ផលិតកម្មវិធី ផ្ញើរសារដូចជា Snapchat និង Line ជាដើមដែល កំពុងតែមានភាពពេញនិយម ។

 image

ការបង្ខំឲ្យអ្នកប្រើប្រាស់ ដាក់បញ្ចូលកម្មវិធី Facebook Messenger នេះវាអាចជួយ អោយអនុភាព របស់ Facebook សាយភាយ និងប្រជែងជាមួយ ក្រុមហ៊ុនផ្សេងទៀតព្រោះកាលពីពេលមុននេះ Facebook ទើបតែទិញកម្មវិធី Whatsapp ៕ តែការបង្ខំបែបនេះ ក៏ជះឥទ្ធិពល ដល់អារម្មណ៍ ទស្សនិកជនផងដែរ ព្រោះថា ការប្រើប្រាស់ កម្មវិធី ២ ផ្សេងគ្នាបែប ពិតជាមានការ ធុញទ្រាន់ណាស់ ។

ប្រភព៖ TechRadar