ព័ត៌មាន

ផ្នែកខាងស្តាំនៃ Facebook សម្រាប់ផ្សាយពាណិជ្ជកម្មមានទំហំធំជាងមុន តែមានចំនួនតិចជាងមុន

ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Facebook នៅផ្នែកខាងស្តាំ អ្នកប្រើប្រាស់ភាគច្រើនមិនសូវចាប់អារម្មណ៍នឹងវានោះទេ ។ ក៏ប៉ុន្តែនៅពេលនេះ Facebook បានពង្រីកនូវកន្លែងផ្សព្វផ្សាយនោះឲ្យកាន់តែធំជាងមុនដើម្បីឲ្យរូបភាពធំជាងមុន និងមានលក្ខណៈខុសគ្នាពី News Feeds ។

 image

បណ្តាញសង្គម Facebook បានសរសេរនៅលើ Blog របស់ខ្លួនថា ការធ្វើកំណែទម្រង់ធំជាងនេះគឺដើម្បីទាក់ទាញចំនាប់អារម្មណ៍ពីអ្នកវិនិយោគទុនដើម្បីធ្វើការវិនិយោគជាមួយក្រុមហ៊ុន Facebook នោះ ។ ចំពោះការ Update នេះនឹងធ្វើឡើងបន្តទៀតនៅចុងខែមេសានេះហើយ ។

ប្រភពៈ TechRadar